បាត់កូនស្រី២ថ្ងៃមកប្រទះឃេីញចងកក្នុងបន្ទប់សង្សារសង្ស័យករណី​ឃាតកម្ម​

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់បានបាត់កូនស្រីអស់រយៈពេល២ថ្ងៃមកហេីយ ខំដេីររកគ្រប់ទីកន្លែងក៏មិនឃេីញ ស្រាប់តែប្រទះឃេីញកូនមកចងកនៅក្នុងបន្ទប់យុវជនម្នាក់ដែលធ្លាប់មានទំនាក់ទំនងនឹងគ្នា ដោយសង្ស័យថាជាករណីឃាតកម្ម។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​   ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះមានឈ្មោះ​ ស៊ីមរា​ ធី​ ភេទស្រីអាយុ១៩ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅភូមិជិតកន្លែងកេីតហេតុ​ មានស្រុកកំណេីត​នៅភូមិសំបួរ​ ​ ឃុំព្រៃគុយ​ស្រុកំពង់ស្វាយ​ ខេត្តកំពង់ធំ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ជនរងគ្រោះបានបាត់ចេញពីផ្ទះអស់រយៈពេល២ថ្ងៃមកហេីយ ពោលគឺពីថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០២៣​ ម្តាយខលចូលតែគ្មានអ្នកលេីក​ ខំរកគ្រប់ទីកន្លែងក៏មិនឃេីញ រហូតមកដល់ថ្ងៃកេីតហេតុដោយសារតែមានយុវជនម្នាក់ធ្លាប់ទាក់ទងជាមួយកូនស្រីរបស់គាត់ទេីបគាត់មកមេីលដល់បន្ទប់តែចាក់សោទ្វារខាងក្រៅ​ ដោយមានធំុក្លិនស្អុយក៏អេីតមេីលតាមចន្លោះទ្វារស្រាប់តែឃេីញកូនស្រីគាត់ចងកសម្លាប់ខ្លួន។ 

បន្ទា​ប់មកក៏រាយការណ៍្រប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។ ជំហានដំបូងសង្ស័យជាករណីឃាតកម្ម៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print