ភ្នំពេញ៖ តាមរបាយការណ៍សមត្ថកិច្ចដែលទទួលបាននៅថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៣ បានឱ្យដឹងថា ជនដៃដល់បានយកខ្នេីយធ្វេីសកម្មភាពសម្លាប់នារីជាសង្ស័យរួចយកទៅព្យួរ កនៅបន្ទប់ទឹករហូតធំក្លិនស្អុយទេីបបែកការ។
សូមបញ្ជាក់ថា ករណីឃាតកម្មខាងលេីនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ស៊ីមរ៉ាឌី ភេទស្រីអាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ១២សេ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីត ភូមិសំបួរ ឃុំព្រៃគុយស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះលំ តាំងយី ភេទស្រីអាយុ៤៣ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបានរៀបរាបថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩និង១៥នាទី មិនឃេីញកូនស្រីរបស់គាត់ចេញពីធ្វេីការត្រឡប់មកបន្ទប់ជួលដែលស្នាក់នៅជាមួយគាត់ទេ ពេលនោះគាត់បានតេទូរស័ព្ទចំនួន២ដងតែគ្មានអ្នកលេីក ខំដេីររកក៏មិនឃេីញ។ លុះរហូតមកដល់ថ្ងៃទី៧ ខែឆ្នាំដដែល រូបគាត់ក៏បបួលបងប្អូនជីដូនមួយរបស់គាត់មកមេីលនៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវជាសង្សាររបស់កូនស្រីរបស់គាត់ ឈ្មោះផា ភេទប្រុស តែទ្វារចាក់សោខាងក្រៅ ពេលនោះក៏ធំក្លឹនស្អុយរូបគាត់ក៏ចុចពិលអេីតមេីលឃេីញកូនស្រីរបស់គាត់ចង.កជាប់ទៅនឹងទ្វារបន្ទប់ទឹកទេីបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
ក្រោយទទួលព័ត៌មានភ្លាមកម្លាំងមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុហុំព័ទ្ធកន្លែងកេីតហេតុរងចាំជំនាញមកធ្វេីកោសល្យវិច័យ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យរួចបញ្ជាក់ថាជនរងគ្រោះត្រូវបានឃាតកយកខ្នេីយខ្ទប់ច្រមុះរួចយកទៅព្រួរកនៅបន្ទប់ទឹក រួចគេចខ្លួនបាត់។
បច្ចុប្បន្នសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែកជនដៃដល់កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវ៕