បុរសម្នាក់មានវិបត្តិអន់ចិត្តជាមួយគូដណ្តឹង ក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅស្ពានព្រែកសំរោង​ ស្លាប់គួរឱ្យរន្ធត់

ចែករំលែក៖

កណ្ដាល​ ៖​ បុរសម្នាក់មានវិបត្តិអន់ចិត្តជាមួយគូដណ្ដឹង មួយលេីកជាពីរលេីក​ ស្រាប់តែសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រែកសំរោង​ កាលពីថ្ងែទី៦ ខែធ្នូ ឆ្នាំ២០២៣​ ហេីយត្រូវបានប្រជាអ្នកនេសាទប្រទះឃើញនៅថ្ងៃទី០៨​ ខែធ្នូ​ឆ្នាំ២០២៣ វេលាម៉ោង៧នឹង៣០នាទីព្រឹក​ ត្រង់ចំណុចដងទន្លេបាសាក់ក្នុងភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    សពជនរងគ្រោះមាន​ ឈ្មោះយិន ដារ៉ាវុធ ភេទប្រុសអាយុ២៤ឆ្នាំមុខរបយោធារៀននៅសាលាហ្វឹកហ្វឺនឬស្សីកែវ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បាអំពៅ  រាជធានីភ្នំពេញ។

  បេីតាមការបំភ្លឺរបស់ម្តាយសពឈ្មោះនី ចាន់ថាវី​ ឱ្យដឹងថា​ កូនរបស់គាត់ខាងលើមានវិបត្តិអន់ចិត្តជាមួយគូដណ្តឹងមួយលើកជាពីរលើក​មកហេីយ​ ។ លុះថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣​ម៉ោង១៩ ង៣០នាទី​ ពេលឪពុកសពបានបើកម៉ូតូឌុបជនរងគ្រោះជាសពអង្គុយកណ្តាល​ នាងខ្ញុំម្តាយអង្គុយក្រោយចេញពីហូបអាហារ នៅតាខ្មៅហើយត្រឡប់ទៅផ្ទះវិញ​ ដល់ពាក់កណ្តាលស្ពានព្រែកសំរោង​ ជនរងគ្រោះជាសពធ្វើជាជ្រុះស្បែកជើង​ ពេលម្តាយចុះរើសស្បែកជើងជនរងគ្រោះក៌លោតទឹកពីលើស្ពានតែម្តង រហូតដល់ថ្ងៃទី៨​ ខែធ្នូ ​ឆ្នាំ២០២៣ ​ម៉ោង ៧នឹង៣០នាទីព្រឹក ទើបអ្នកនេសាទប្រទះឃើញរួចរាយប្រាប់នាងខ្ញុំនឹងសមត្ថកិច្ចតែម្តង។

    ក្រោយទទួលបានព័ត៌មានខាងលើហើយ​ ផ្នែកជំនាញបច្ចេកទេស​ នៃអធិការដ្ឋាននគរបាលក្រុង​តាខ្មៅ​ បានទៅពិនិត្យតាមជំនាញរួចរាល់នឹងសាកសួរសាច់ញាតិ​ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print