ឃាត់ជនសង្ស័យ២នាក់ករណីកាច់សោ.កម៉ូតូ រួចដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រាប់បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យពីរនាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេច ហើយត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលប្រទះឃើញឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស ចំណែកជនសង្ស័យ២នាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៣ នៅចំណុចផ្លូវលេខ២៤៦ កែងផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ។

លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ហេតុការណ៍នេះផ្តើមចេញពីជនសង្ស័យចំនួន០២នាក់ជាមុខសញ្ញាចាស់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានធ្វើសកម្មភាពកាច់សោ.កម៉ូតូជាក់ស្តែងក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលក្រសួងកំពុងធ្វើការ ច្បាមនិងបានបើកការបង្រ្កាប ប៉ុន្តែជនសង្ស័យខាងលើក្នុងចំណោមគ្នា២នាក់មានម្នាក់កាន់កាំភ្លើងខ្លីម៉ាក (ប៉េរ៉ូតា- បង់មួយ )បានដកចេញពីចង្កេះបាញ់រះ(ចំនួនប្រហែល១០គ្រាប់)មកលើសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបណ្ដាលអោយមានរបួសភ្លៅ (អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ)បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីព្យាបាលរបួស។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុតាងកាំភ្លើងខ្លី ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនទៅនាយកដ្ឋានដើម្បីសាកសួរបន្ត៕ដោយ៖ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print