រថយន្តដឹកអេតចាយមួយគ្រឿងដាក់ខ្ពស់ ទាក់ខ្សែភ្លើងធ្លាក់លើផ្លូវបណ្តាលទាក់អ្នកជិៈម៉ូតូដួលរងរបួសធ្ងន់មនុស្សចំនួន០២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈរថយន្តធុនធំដឹងអេតចាយមួយគ្រឿងដាក់ខ្ពស់បើកទាក់ខ្សែភ្លើងធ្លាក់លើផ្លូវបណ្តាលទាក់អ្នកជិៈម៉ូតូដួលរងរបួសធ្ងន់មនុស្សចំនួន០២នាក់ចំណែកម្ចាស់រថយន្តបើករត់គេចត្រូវសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នៅភូមិសុវណ្ណគីរី ឃុំភ្នំតូច ស្រុកមង្គលបូរី ។

នគរបាលចរាចរណ៍ប្រាប់ថាៈមានរយន្តម៉ាក់ហ៊ីយិនដាយមួយគ្រឿងពាក់ផ្លាក់លេខកំពង់ចាម3B .0799និងរម៉កពាក់ផ្លាក់លេខត្បូងឃ្មុំ4A.1672ប្រភេទរថយន្តភ្លៅប្រាំដឹកអេតចាយបើកបរតាមផ្លូវជាតិលេខ៦ទិសដៅពីរជើងទៅត្បូងបានទាក់ខ្សែបាក់បង្គោលភ្លើងបំភ្លឺផ្លូវ

ធ្វើឲ្យខ្សែធ្លាក់លើផ្លូវទាក់អ្នកជិៈម៉ូតូបណ្តាលមនុស្សប្រុស ស្រីប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ ចំណែករថយន្តបង្កព្យាយាមបើករត់ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពុងចាប់ល្បឿនស្ទាក់ចាប់បាន។

នគរបាលជំនាញប្រាប់ថាៈបន្ទាប់ពីស្ទាក់ចាប់រថយន្តបង្កបាន ទាំងរថយន្តនិងអ្នកបើកបរត្រូវបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយគ្នាតាមច្បាប់៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print