ខាត់ ជេម សម្ពោធហាងតម្លៃជាង២០ម៉ឺនដុល្លារដំណាលនឹងខួបកូនស្រី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាត់ ជេម បានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីតារារូបនេះបានប្រកាសបើកដំណើរការអាហារដ្ឋាន និងកន្លែងកម្សាន្តខ្នាតធំតម្លៃ២២ម៉ឺនដុល្លារអាមេរិក ចំថ្ងៃខួបកំណើតគម្រប់៦ឆ្នាំរបស់កូនស្រី។ តារារូបនេះបញ្ជាក់ថា លោកនឹងនៅតែបន្តការងារសិល្បៈជាធម្មតាបើទោះបីជាពេលនេះលោកបានក្លាយជាភាគហ៊ុនធំមួយនៃការបើកដំណើរការទីកន្លែងខាងលើ។

...

ការប្រកាសបើកអាហារដ្ឋាន និងទីកន្លែងកម្សាន្ត ស្ទូចបង្កងនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីតាំងផ្ទាល់ឈ្មោះ ”រមណីយដ្ឋានស្ទូចបង្កងសមុទ្រមាស” នាផ្លូវលេខ៥២៨ ខណ្ឌទួលគោក។ កម្មវិធីនេះក៏មានវត្តមានចូលរួមពីសំណាក់សិល្បករសិល្បការិនីមួយចំនួនចូលរួមផងដែរ។

ថ្លែងបញ្ជាក់នាថ្ងៃបើកដំណើរការអាជីវកម្ម តារាចម្រៀង ខាត់ ជេម លើកឡើងថា ការបោះទុនបើកដំណើរការកន្លែងកម្សាន្តនិងអាហារដ្ឋាននេះគឺមិនមែនមានតែចំណែកលោកម្នាក់ទេគឺជាការដាក់ទុនរួមគ្នាជាមួយមិត្តភក្កិ។ លោកបន្តថាវាគឺស្របតាមចំណង់ចំណូលចិត្ត និងចង់មានមុខរបរមួយដែលអាចធ្វើឲ្យលោក និងក្រុមគ្រួសារមានលំនឹងនៅពេលអនាគតជាជាងតែប្រកបរបរសិល្បៈតែមួយមុខ។ តារាចម្រៀងរូបនេះលើកឡើងដែរថា លោកនៅតែបន្តការងារជាអ្នកសិល្បៈដដែលបើទោះបីជាក្លាយជាថៅកែហាងក្តី ព្រោះតែនៅហាងមានអ្នកជួយមើលការខុសត្រូវជំនួសលោកច្រើន។ លោកថា ការបើកដំណើរការនេះគឺសម្រាប់តម្រូវទៅតាមចិត្តភ្ញៀវដែលចូលចិត្តអាហាររស់ជាតិឆ្ងាញ់ប្លែក និងត្រូវការរការកម្សាន្តទាំងឯកជន មិត្តភក្កិ និងលក្ខណៈគ្រួសារព្រោះតែទីនេះមានបម្រើអាហារច្រើនប្រភេទពិសេសអាហារបែបចិន ខ្មែរ  និងថៃដែលមានចុងភៅជំនាញមកពីប្រទេសថៃផងដែរ។ លោកបន្តថា ក្រៅពីអាហារដ្ឋានទីនេះគឺជាកន្លែងសម្រាប់ជួបជុំក្រុមគ្រួសារដើម្បីស្ទូចបង្កង ខាងរ៉ាអូខេលក្ខណៈគ្រួសារ និងកន្លែងកម្សាន្តសម្រាប់កុមារផងដែរ។ ទោះជាយ៉ាងណាលោកទទួលស្គាល់ថាការងារបើកដំណើរការហាងនឹងធ្វើឲ្យលោករារែកក្នុងការសម្រេចចិត្តចេញទៅច្រៀងនៅក្រៅប្រទេសខណៈដែលមានអ្នករៀបចំកម្មវិធីនៅ៥ប្រទេសផ្សេងៗពីគ្នាទាក់ទងលោកឲ្យចេញទៅច្រៀង ។ លោកថា កាលកំណត់នៃការអញ្ជើញសុទ្ធតែចំខែដែលលោកត្រូវមមាញឹកនឹងការច្រៀងនៅតាមខេត្តហើយក៏មិនចង់ដើរចោលហាងរយៈពេលយូរដែរ ព្រោះតែហាងទើបបើកដំណើរការថ្មីថ្មោង។ លោកបន្តថា ការបើកដំណើរការហាងនេះគឺដំណាលគ្នានឹងការរៀបចំប្រារព្វពិធីខួបកំណើតកូនស្រីដែលមានវ័យ៦ឆ្នាំ ប៉ុន្តែលោកមិនបានអញ្ជើញសិល្បករសិល្បការិនីច្រើននោះទេ ព្រោះតែលោកមិនចង់រំខាន និងមិនមានពេលគ្រប់គ្រាន់ក្នុងការអញ្ជើញពួកគាត់។

តារាចម្រៀងរូបនេះរំពឹងដែរថា នឹងមានអតិថិជនដែលបានស្គាល់លោកនឹងផ្តល់វត្តមាននិងភ្លក់រស់ជាតិអាហារ និងការចូលកម្សាន្តដោយរីករាយ។ គួរបញ្ជាក់ដែរថា វត្តមានសិល្បករដែលបានចូលរួមក្នុងកម្មវិធីសម្ពោធហាង និងខួបកំណើតកូនស្រីតារាចម្រៀងខាត់ ជេម នារាត្រីនោះមានដូចជាតារាចម្រៀង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ លោក ហ្សូណូ កញ្ញា សូដានីតា លោកប៉ែន ចំរ៉ុង អ្នកនាងប៉ែន ច័ន្ទនិមល ក្រុមគ្រួសារត្រកូលខាត់ជាដើម៕

https://www.facebook.com/nkdnews/posts/580984502061288

IMG_3459

IMG_3466

IMG_3562

IMG_3537

IMG_3511

IMG_3575

IMG_3497

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print