ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរំលោភ នារីម្នាក់មិនបានសម្រេច។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១២និង៥០នាទីថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅ ឃុំសំឡី ស្រុកកំពង់រោទិ៍។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះណុប ទិត្យ អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិធ្លកសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកនារីរងគ្រោះមានឈ្មោះយ រ អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ឃុំសំឡី ស្រុកកំពង់រោទិ៍។
ប្រភពបន្តថាបន្ទាប់ពី មានសេចក្ដីរាយការណ៍ថា មានករណីរំលោភសេពសន្ធះវះមួយកើតឡើងនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះពៅភេទប្រុស អាយុ៤២ឆ្នាំមុខរបរកសិករ សមត្ថកិច្ច បានចុះ ដល់ ធ្វើការសាកសួរ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ណុប ទិត្យ មក កាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡីស្រុកកំពង់រោទ៏។
នៅ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣វេលាម៉ោងប្រហែល១០ព្រឹក ខ្លួនបានទៅកាប់ភ្លឺស្រែបង្ហូរទឹកហើយបាក់
ដងចប រួចក៏បានដើរទៅផ្ទះក្បែរនោះ ដើម្បីខ្ចីកាំបិត ធ្វើដងចប ពេលទៅដល់ឃើញ ស្រាប់តែឃើញ ជនរងគ្រោះ នៅក្នុងផ្ទះម្នាក់ឯង បន្ទាប់មកខ្លួនក៏ខ្ចីកាំបិតធ្វើដងចប ពេលធ្វើដងចបរួចហើយ ក៏សុំទឹកជនរងគ្រោះផឹកមួយកែវ ពេលជនរងគ្រោះចេញពីក្នុងផ្ទះខ្លួនបានលួចចូលទៅពួន នៅក្បែរទ្វារក្នុងផ្ទះនៅពេលជនរងគ្រោះត្រឡប់មកវិញខ្លួន
បានបិទទ្វារ និងចាក់គន្លឹះរួចចាប់ផ្តួលជនរងគ្រោះទៅលើសាបក្នុងផ្ទះហើយបានធ្វើសកម្មភាពចាប់រំលោភប៉ុន្តែត្រូវបាន នាងស្រែកខ្លាំងៗពេកទើបខ្លួនឈប់ប្រព្រឹត្ត រួចដើរចេញតាមក្រោយផ្ទះ មកកន្លែងធ្វើការវិញទៅក្រោយមកក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
ក្រោយពីទទួលបានចម្លើយសារភាពនិងបានសុំយោបល់ព្រះរាជអាជ្ញាអមសាលាខេត្តស្វាយរៀងរួចមក សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ ការបន្តតាមច្បាប់៕