ខេត្តរតនគីរី៖ បែកធ្លាយឃុំចំនួនពីរដែលសកម្មភាពគណៈកម្មការលទ្ធកម្មឃុំ ក្នុងការបើកសំណើរដេញថ្លៃសាងសង់ផ្លូវ មួយចំនួននៅក្នុងខេត្តរតនគីរីគេសង្កេតឃើញថាមានភាពមិនប្រក្រតីជាច្រើនបង្ករដល់ការកកស្ទះដំណើរការអភិវឌ្ឍន៍គម្រោងសាង
សង់ផ្លូវឃុំដោយលើកផែនការ
ដេញថ្លៃបរាជ័យជាបន្តបន្ទាប់ បែរជាលេចឮថាគម្រោងនោះបានចរចាឲ្យទៅក្រុមហ៊ុនមួយចុះកិច្ចសន្យាអនុវត្តដោយមិនឆ្លងកាត់ការប្រកាសដេញ
ថ្លៃនោះទេ។
ទាក់ទិនករណីនេះដែរមាននៅឃុំសាមគ្គីស្រុកអូរជុំខេត្តរតនគីរីបានបើកប្រជុំដេញថ្លៃនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២៣ លើកទី ១ បានបរាជ័យដោយ
មានក្រុមហ៊ុនតែមួយប៉ុណ្ណោះបានទៅដាក់សំណើហើយដំណើការប្រ
កាសដេញថ្លៃគណៈកម្មការមិនអាចទទួលបើកសំណើបានក៏បានប្រគល់សំណើជូនក្រុមហ៊ុននោះវិញដោយគណៈកម្មការប្រកាសក្នុងអង្គប្រជុំថាគម្រោងនោះនិងប្រកាសនៅលើក
ក្រោយទៀតដោយសារតែមូលហេតុសំណើមានតែមួយដូច្នេះគណៈកម្មការមិនអាចបើកសំណើបានទេ លុះត្រាមានសំណើចំនួបីទើបមានសុពលភាពបើកសំណើរបានស្របតាមនីតិវិធីលក្ខខណ្ឌរបស់គ.ជ.អ.បថ្នាក់ក្រោមជាតិ។
នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០២៣ គណៈកម្មការលទ្ធកម្មឃុំបានបើកប្រជុំប្រកាសដេញថ្លៃជាលើកទី ២នៅពេល
ដល់ម៉ោងប្រកាសដេញថ្លៃមានក្រុម
ហ៊ុនជាច្រើនចូលរួមទៅដាក់សំណើដេញថ្លៃ តែពុំទាន់មានក្រុមហ៊ុនណា
មួយដាក់សំណើដេញថ្លៃទៅក្នុងប្រអប់ទទួលសំណើនោះទេ។
ហើយស្រាប់តែលោកមេឃុំសាមគ្គី ប្រកាសថាខ្វះគណៈកម្មការម្នាក់។
គម្រោងនោះក៏បាន
ប្រកាសទៅលើកក្រោយទៀតជាលើកទីបី។
តើនេះជាកំហុសរបស់គណៈកម្មាការ
លទ្ធកម្មឃុំដែលជាម្ចាស់គម្រោង ឬគម្រោងនោះត្រូវបានផ្អិបទុកដើម្បីទម្លាក់ទៅឲ្យក្រុមហ៊ុនមួយណាដែលម្ចាស់គម្រោងពេញចិត្ត។
តែរហូតមក
ដល់បច្ចុប្បន្នគម្រោងនោះមិនត្រូវបានប្រកាសនោះឡើយ តែបែរលេចឮថាគម្រោងនោះបានចរចាឲ្យទៅក្រុមហ៊ុនមួយចុះកិច្ចសន្យាអនុវត្តតែម្ដង។
គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហមមានប្រវែង ៥គីឡូម៉ែត្រទទឹង ៦ម៉ែត្រ និងសាងសង់លូទោល
មុខកាត់៨០សង់ទីម៉ែត្រ ប្រវែង ១២ម៉ែត្រ បីកន្លែង សាងសង់លូភ្លោះមុខកាត់ 80សង់ទីម៉ែត្រ ប្រវែង ១២ ម៉ែត្រ មួយកន្លែង សាងសង់លូភ្កោះមុខកាត់ ១ម៉ែត្រ ប្រវែង១២ម៉ែត្រចំនួនមួយកន្លែង ទីតាំងសាងសង់ស្ថិតនៅភូមិបរញ៉ុកឃុំសាមគ្គីស្រុកអូរជុំ តម្លៃប៉ាន់ស្មានសរុប
១៦៨.៤៦៨.៨៥៣
រៀល។
ដោយឡែកនៅឃុំការឡែង ស្រុកលំផាត់ ក៏មានសកម្មភាពស្រដៀងគ្នានិងឃុំសាមគ្គីនោះដែរ នៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នៃ២០២៣ឃុំកាឡែងស្រុកលំផាត់ខេត្តរតនគិរីមានគម្រោងសាងសង់ផ្លូវក្រួសក្រហមប្រវែង ៣គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ សាងសង់លូកាត់ផ្លូវ លូទោលមុខ0.8មមប្រវែង 10 ម៉ែត្រ មួយកន្លែង សាងសង់លូជ្រុងភ្លោះមុខកាត់ ២x៣ ម៉ែត្រ ទទឹង ៦ ម កំពស់ ២ម៉ែត្រមួយកន្លែងទីតាំងស្ថិតនៅភូមិសាយ៉ស់ឃុំកាឡែងស្រុកលំផាត់ ក្នុងតម្លៃប៉ាន់ស្មានសរុប២០២.៤១០.២៥៨ រៀលគត់។
ប្រភពពីអ្នកដេញថ្លៃ
នៅព្រឹកថ្ងៃទី១៣ខែធ្នូ២០២៣ថាបានទាក់ទងតាមទូរស័ព្ទទៅស្មៀនឃុំសាមគ្គី ដែរតែលោកស្មៀនបានឆ្លើយថាកំពុងធ្វើលិខិតស.ជ.ណ
ស្នើទៅខេត្ត។
ករណីនេះបើធ្វើលិខិត
ស.ជ.ណស្នើទៅខេត្តចាំបាច់អីត្រូវប្រកាសលើវែបសាយ NCDDនិងប្រកាសដេញថ្លៃធ្វើអ្វីទៅ…..?៕
ដោយ៖ ជីវ័ន្ត