បញ្ជូនខ្លួនម្ចាស់ផ្ទះដែលចាក់សម្លាប់ជនសង្ស័យដែលជាចោរ ស្លាប់ភ្លាមៗ ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួន បុរសម្នាក់ដែលបានហិង្សាដោយអចេតនា បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយអចេតនា (បណ្ដាលឲ្យមនុស្សស្លាប់) កើតហេតុនៅចំណុចផ្ទះជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០នាទីទាបភ្លឺ។

សមត្ថកិច្ចបានបញ្ជាក់ថា : ជនសង្ស័យឈ្មោះ អាន វណ្ណនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងភ្លើងនិងអ្នកដឹកជញ្ជូនឥវ៉ាន់ ស្នាក់នៅជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ម្ចាស់ផ្ទះ)។

ជនរងគ្រោះឈ្មោះ កន វឿន ភេទប្រុស ជនជាតិខ្មែរ មុខ​របរ​ ដើររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចោរលួចទ្រព្យសម្បត្តិ) (ស្លា.; ប់)។

តាមប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះដែលបានស្លាប់នោះ បានធ្វើសកម្មភាព ចូលលួចរបស់របរនៅក្នុងផ្ទះរបស់ជនសង្ស័យដែលជាម្ចាស់ផ្ទះ ខណៈកំពុងលួច ស្រាប់តែម្ចាស់ផ្ទះឃើញ ពេល​ នោះជនរងគ្រោះដែលជាចោរបានដកកាំបិតដើម្បីគំរាមម្ចាស់ផ្ទះ តែត្រូវបានម្ចាស់ផ្ទះបានយកកាំបិតចុងស្រួចចាក់ជនរងគ្រោះដែលជាចោរនោះ ដោយអចេតនា បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្នម្ចាស់ផ្ទះដែលចាក់សម្លាប់ចោរនោះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាអយ្យការបើកការស៊ើបសួរ។

ជនសង្ស័យដែលជាចោរបានស្លាប់ក្លាយជាជនរងគ្រោះ ចំណែងម្ចាស់ផ្ទះបានសម្លាប់ជនរងគ្រោះដែលជាចោរស្លាប់ភ្លាមៗ ម្ចាស់ផ្ទះក្លាយជាជនសង្ស័យ ពីបទសម្លាប់មនុស្សដោយ អចេតនា៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print