ក្រុមបាល់ទាត់បិសាចក្រហមManchester Unitedបានធ្លាក់ចេញពីក្របខណ្ឌកំពូលរបស់ទ្វីបអឺរ៉ុបChampions Leagueបន្ទាប់ពីបរាជ័យក្រោមថ្វៃជើងក្រុមBayern Munichដោយលទ្ធផល1-0ដែលវាកាន់តែដាក់សំពាធកាន់ខ្លាំងឡើងលើគ្រូបង្វឹក Erik ten Hag។
នៅក្នុងការប្រកួតកាលពីយប់មិញនេះ បិសាចក្រហមត្រូវការជាចាំបាច់យកឈ្នះឲ្យបានដើម្បីឡើងទៅវគ្គបន្ត ប៉ុន្តពួកគេមិនអាចធ្វើបានហើយត្រូវបានក្រុមភ្ញៀវស៊ុតបញ្ចូលទី១គ្រាប់វិញដោយកីឡាករKingsley Comanក្នុងនាទីទី៧០ ចំណែកក្រុមដាណឺម៉ាកCopenhagen បានយកឈ្នះលើក្រុមទួរគី Galatasaray ដោយលទ្ធផល1-0។ យោងតាមលទ្ធផល៦ប្រកួតនៅក្នុងពូល Aក្រុមBayern Munichបានទទួល១៦ពិន្ទុ ក្រុមលេខ២Copenhagen មាន៨ពិន្ទុ ហើយក្រុម លេខ៣ Galatasaray មាន៥ពិន្ទុអាចទៅលេងវគ្គPlay-Off នៃកម្មវិធី Europa League។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane បាននិយាយប្រាប់សារពត៍មាន TNT Sports ថា “ ការប្រកួតថ្ងៃនេះពិតជាល្អខ្លាំងណាស់ដែលយ៉ាងអាចគ្រប់គ្រងការប្រកួតបានដោយមានឱកាសស៊ុតបាល់បញ្ចូលទីបានយ៉ាងច្រើន។ ទោះបីជាយើងដឹងថាយ៉ាងអាចឡើងទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិក៏ដោយ ក៏យ៉ាងនៅមានកំលាំងចិត្តដើម្បីទទួលបានជ័យជម្នះដើម្បីបង្ហាញថាយើងមានសមត្ថភាពរកជោគជ័យនៅក្នុងវគ្គបន្តបន្ទាប់ទៀតក្នុងកម្មវិធីChampions Leagueនេះ។”