សកម្មភាពកាប់រានដីព្រៃសាងសង់ផ្ទះនៅតំបន់ក្រឡាពស់ ស្រុកសេសាន និងស្រុកសៀមប៉ាង កំពុងកើនឡើងយ៉ាងអនាធិបតេយ្យ ខណៈមន្រ្តីបរិស្ថានប្តឹងមេក្លោង៣នាក់ទៅតុលាការ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សកម្មភាពកាប់រានដីព្រៃសាងសង់ផ្ទះនៅតំបន់ក្រឡាពស់ ស្រុកសេសាន និងស្រុកសៀមប៉ាង កំពុងកើនឡើងយ៉ាងអនាធិបតេយ្យ ខណៈមន្រ្តីបរិស្ថានប្តឹងមេក្លោង៣នាក់ទៅតុលាការ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានអ្នកកាប់រានដីព្រៃសាងសង់ផ្ទះជាច្រើនខ្នង នៅតំបន់ក្រឡាពស់ ស្ថិតនៅស្រុកសេសាន និងស្រុកសៀមប៉ាង កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យភាគច្រើនជាជនជាតិខ្មែរឥស្លាម ដោយមានការបំផុសពីមេក្លោងជាជនជាតិខ្មែរឥស្លាម៣នាក់។

ទាក់ទងនឹងការកាប់រានដីព្រៃសាងសង់ផ្ទះ បើតាមលោកទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ បានឲ្យដឹងថា កម្លាំងរបស់លោកបានសហការជាមួយ អាជ្ញាធរស្រុកសេសានដឹកនាំដោយលោក សុវណ្ណ ពិសេដ្ឋ បានចុះធ្វើការទប់ស្កាត់ និងថែមទាំងស្រាវជ្រាវរកឃើញមេក្លោងចំនួនបីនាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការថែមទៀតផង។

បើតាមរបាយការណ៍របស់លោកនាយកដែនជម្រកសត្វព្រៃព្រៃឡង់ បានឲ្យដឹងថា មេក្លោងទាំងបីនាក់នោះរួម៖ ១.ឈ្មោះស្លេះ វើត ។

២.ស្រ្តីឈ្មោះ សៅ សម៉ា (ហៅយាយម៉ា) ។

៣.ឈ្មោះស្លេះ ម៉ាត ដោយពួកគេបំផុសពលរដ្ឋចូលកាប់ព្រៃ ដោយទិញក្នុងតម្លៃពី១០០០ដុល្លាអាម៉េរិក ទៅ១៥០០ដុល្លាអាម៉េរិក ក្នុង១ក្បាលដី។

បើទោះបីយ៉ាងណា គេមិនទាន់ដឹងថា តើតុលាការចាត់បែបណានៅឡើយ ទើបមានសកម្មភាពកាប់រាន់ដីព្រៃសាងសង់ផ្ទះកើតឡើងយ៉ាងអនាធិបតេយ្យបែបនេះ៕

ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print