ក្រុមហ៊ុនអេឡិចត្រូនិករបស់កូរ៉េខាង ត្បូងបានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការក្នុងត្រីមាសទី២ទំនងជាកើនឡើងខ្ពស់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះដោយសារតែមានការគំាទ្រចំពោះការប្រើប្រាស់ក្នុងគេហដ្ឋាននិងទូរទស្សន៍។
ក្រុមហ៊ុនបានបន្ថែមទៀតថា ប្រាក់ ចំណេញពីខែមេសាដល់ខែកក្កដាទំនងជា មាន៥៨៥ពាន់លានវ៉ុន(៥០៤ដុល្លារសហរដ្ឋអាមេរិក) បើធៀបនឹងការព្យាកររបស់ Thomson Reuters ដែលមានត្រឹមតែ៥៩៩ ពាន់លានវ៉ុន។
លទ្ធផលបានបង្ហាញថា នេះគឺជាប្រាក់ចំណេញប្រតិបត្តិប្រចាំត្រីមាសដែលខ្ពស់ជាងគេចាប់តាំងពីត្រីមាសទី៤កាលពីឆ្នាំ២០១៤ដែលមាន៦១០ពាន់លានវ៉ុនប៉ុណ្ណោះ។
ក្រុមហ៊ុន LG Electronics នេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមមុនពេលដែលលទ្ធផលចុងក្រោយ ដែលគ្រោងនឹងផ្តល់ឱ្យនៅចុងខែកក្កដានេះទេ។
អ្នកវិភាគបានមានប្រសាសន៍មុនពេលពេលដែលលាតត្រដាងពីតួលេខកាលពីថ្ងៃសុក្រកន្លងមកថា ក្រុមហ៊ុននេះទំនងជាមើលឃើញនូវការកើនឡើងនៃប្រាក់ ចំណេញប្រតិបត្តិការរបស់ខ្លួន ដែលបានមកពីការលក់ឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋាន។
ពួកគេក៏បានមានប្រសាសន៍ផងដែរថា ការលក់ទូរទស្សន៍របស់ក្រុមហ៊ុនក៏ទំនងជាកត្តាជំរុញនូវកំណើនប្រាក់ចំណេញ ប្រតិបត្តិការនេះដែរ ខណៈដែលព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នៅអឺរ៉ុបបានជំរុញឱ្យអតិថិជនត្រូវការទូរទស្សន៍ខ្នាតធំដើម្បី ទស្សនា។
ខណៈនោះដែរក៏មានអ្នកវិភាគមួយចំនួនបានសង្ស័យចំពោះការព្យាកររបស់ក្រុមហ៊ុនអំឡុងពាក់កណ្តាលទី២នៃឆ្នាំនេះផងដែរ។
ពួកគេបានបន្ថែមទៀតថាទូរសព្ទប្រភេទ G5 បានធ្លាក់ចុះហើយថា ប្រាក់ចំណេញប្រតិបត្តិការពីខែមេសាមកដល់ខែមិថុនា បានធ្លាក់ចុះជាលើកទី៥។
ក្រៅពីទូរស័ព្ទម៉ាក G5 នេះក្រុមហ៊ុន នេះលក់ទូរស័ព្ទអស់តែ២,២លានគ្រឿង ប៉ុណ្ណោះដោយសារតែមានការប្រកួតប្រជែងពីបណ្តាលក្រុមហ៊ុនដទៃទៀត៕
ដោយ៖ រ័ត្ន