បុរសម្នាក់បេីករថយន្តទំនេីបMGមកលោតទឹកសម្លាប់ខ្លួនលេីស្ពានកោះនរា​ លិចបាត់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វី​ ស្រាប់តែបេីករថយន្តស៊េរីទំនេីបមកលោតទឹកសម្លាប់ខ្លួនលេីស្ពានកោះនរាលិចខ្លួនបាត់​ បន្សល់ស្បែកជេីង១គូរនិងរថយន្តទំនេីបម៉ាកMGនៅលេីស្ពានកោះនរា​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង១​ និង៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​២០២៣​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះ​ គេឃេីញបុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាក​ MG មួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2BS-8007 ឡេីងមកឈប់លេីស្ពានកោះនរា​ រួចចុះនិយាយទូរស័ព្ទដេីរចុះឡេីងៗ​ ក្រោយមកស្រាប់តែបាត់មនុស្សឈឹងដោយបន្សល់ស្បែកជេីង១គូរ​ និងរថយន្តទំនេីបម៉ាកMG មួយគ្រឿងនៅលេីស្ពាន​ ដោយប្រជាពលរដ្ឋសង្ស័យថាបុរសខាងលេីនេះប្រាកដ​ជាបានលោតទឹកសម្លាប់ខ្លួនលិចចូលក្នុងទឹកទន្លេបាត់ឈឹងតែម្ដង​ ។
​ ក្រោយពីទទួលបានដំណឹងនេះភ្លាម​ អាជ្ញាធរ​មានសមត្ថកិច្ច​បានចុះមកដល់ទីតាំងកេីតហេតុ​ និងទាក់ទងទៅសាច់ញាតិជនរងគ្រោះឱ្យមកពិនិត្យមេីលសម្ភារៈរបស់ជនរងគ្រោះដែលបន្សល់​ ព្រមទាំងស្នេីរឱ្យសមត្ថកិច្ចជំនាញជួយស្រាវជ្រាវរកបុរសខាងលេីនេះផងដែរ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print