ទីក្រុងតូក្យូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ធ្នូ ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសជប៉ុន។
បេីតាមការបញ្ជាក់ពីលោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា៖ បច្ចុប្បន្ន មាននិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសជប៉ុនជិត ៧០០នាក់, មាននិស្សិតយោធា កំពុងសិក្សានៅ បណ្ឌិតសភាយោធាជប៉ុនចំនួន ១២នាក់ និងកម្មសិក្សាការីជាច្រើននាក់ផ្សេងទៀតដែលកំពុងសិក្សា នៅប្រទេសជប៉ុន។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ស្មារតីជាតិនិយម គឺការរួមគ្នាដើម្បីកសាងជាតិ យើង លើកស្ទួយជាតិរបស់យើង។
-សម្ដេចធិបតី ប្រកាសបើកទូលាយសិទ្ធិឱ្យជេរសម្ដេច តែការសម្ដែងមតិ ក្នុងក្របខណ្ឌថ្លៃថ្នូរ កុំឱ្យបាក់មុខប្រទេសជាតិ ។ ការជំទាស់ និងមិនគាំទ្រ គឺជារឿងរបស់បងប្អូន តែវត្តមានរបស់សម្ដេចនៅជប៉ុនពេលនេះ ជាសារបញ្ជាក់ថា ជប៉ុន ទទួលស្គាល់សម្ដេចជានាយករដ្ឋមន្ត្រី ។
-សម្ដេចធិបតី ថ្លែងថា ការសម្ដែងមតិការប្រឆាំងជំទាស់នឹងអ្វីមួយ សូមកុំឱ្យបាក់មុខមាត់ប្រទេសរបស់យើង។
-សម្ដេចធិបតី ថ្លែងថា ការដែលជប៉ុនអញ្ជើញខ្ញុំមកចូលរួមកិច្ចប្រជុំ រម្លឹកខួបអាស៊ាន-ជប៉ុននៅពេលនេះ ជាសារគ្រប់គ្រាន់ដែលបញ្ជាក់ថា ជប៉ុនទទួលស្គាល់ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
-សម្ដេចធិបតី ថ្លែងថា ទំនាក់ទំនងសេដ្ឋកិច្ច គឺការតភ្ជាប់រវាងមនុស្ស និងមនុស្ស, បច្ចេកវិទ្យា និងបច្ចេកវិទ្យា ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណ ត្តិទី៧ នេះ។
-សម្ដេចធិបតី ថ្លែងថា មានការលើកសំណើរបស់ក្រុមហ៊ុនតាក់ស៊ីវៀតណាមមកប្រតិបត្តិការនៅ កម្ពុជា តែការសម្រេចឱ្យប្រតិបត្តិការ ឬអត់ គឺអាស្រ័យលើរាជរដ្ឋាភិបាល ។
-សម្ដេចធិបតី ថ្លែងថា អំឡុងទស្សនកិច្ចនៅវៀតណាម ខ្ញុំបានជួបពិភា ក្សាជាមួយក្រុមហ៊ុនតាក់ស៊ី Vin Group ដែលមាននៅប្រទេសនានាជាង ៣០០ប្រទេសក្នុងពិភពលោក។ អំឡុងពិភាក្សានោះ ក្រុមហ៊ុនវៀតណាម បានលើកសំណើចង់បណ្ដាក់ទុន ដោយដាក់រថយន្តតាក់ ស៊ីចំនួន ២៥០០គ្រឿងឱ្យដំណើរការនៅកម្ពុជា តែរាជរដ្ឋាភិបាលមិនបានអនុញ្ញាតនោះទេ។ នេះជា ការពិភាក្សា ជាការលើកគម្រោង លើកគំនិតរបស់ក្រុមហ៊ុនវៀតណាមប៉ុណ្ណោះ។
-សម្ដេចធិបតី ថ្លែងថា ករណីដែលជប៉ុន និងអង្គការសហប្រជាជាតិ អញ្ជើញខ្ញុំទៅចូលរួមកិច្ចប្រជុំនានា គឺជាសកម្មភាពដែលបង្ហាញពីការគោរពតាមមតិភាគច្រើន និងគោ រពតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ដោយមានពលរដ្ឋជាងប្រាំបី លាននាក់បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចធិបតី ជានាយករដ្ឋមន្ត្រី។
-សម្ដេចធិបតី ថ្លែងថា ពលរដ្ឋខ្មែរនៅតាមបណ្ដាប្រទេសនានាទាំងអស់ គួរតែអបអរសាទរចំពោះសន្តិភាព ដែលយើងមានសព្វថ្ងៃ ដែលជាមូលដ្ឋាននៅក្នុងការបង្រួបបង្រួមជាតិរបស់យើង។
-សម្ដេចធិបតី ថ្លែងថា អំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូបបន្តថែរក្សា សមិទ្ធផលវិជ្ជមានទាំងអស់នៃទំនាក់ទំនងកម្ពុជា-ជប៉ុនដែលមានស្រាប់ និងពង្រីកបន្ថែមទៀតនូវចំណ ងមិត្តភាព និងការទូតនៃប្រទេសទាំងពីរ។
-សម្ដេចធិបតី ថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស គោលបំណងធំបំផុត គឺការទាក់ម៉ូយវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា កម្ពុជា មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនតាក់ស៊ីបរទេស មកប្រតិបត្តិការសេវាតាក់ស៊ីអគ្គិសនីនោះទេ។
-សម្ដេចធិបតី ថ្លែងថា អំឡុងពេលនេះ យើងមិនទាន់មានតម្រូវការឱ្យ ក្រុមហ៊ុនបរទេស មកបណ្ដាក់ទុនបើកដំណើរការតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ។ រាជរដ្ឋាភិបាលក ម្ពុជានៅអាណត្តិទី៧ នេះ គឺផ្ដោតអាទិភាពចម្បងទៅលើក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បីជាដើម ឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតថែមទៀត។
-សម្ដេចធិបតី ស្នើដល់ក្រសួងការងារកម្ពុជា និងភាគីជប៉ុន ពិភាក្សាលើការកាត់បន្ថយតម្លៃសេវាបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅជប៉ុនឱ្យបានចុះទាប យ៉ាងហោ ចណាស់ឱ្យបានចុះតម្លៃ ១០ភាគរយក្នុងមួយឆ្នាំដែរ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាគ្រោងបង្កើតអគ្គកុងស៊ុលមួយទៀតនៅ អូសាកាប្រទេសជប៉ុន ដើម្បីជួយសម្រួលនីតិវិធីនានាដល់ពលរដ្ឋកម្ពុជា ដែលមានតម្រូវការផ្សេងៗ។
-សម្ដេចធិបតី ថ្លែងថា ពលរដ្ឋកម្ពុជានៅប្រទេសជប៉ុន និងកូរ៉េខាង ត្បូងអាចធ្វើលិខិតឆ្លងដែន(Pass Port)ថ្មីបាននៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ដោយមិនចាំ បាច់ធ្វើដំណើរមកស្រុកខ្មែរនោះទេ។
-សម្ដេចធិបតី ថ្លែងថា ណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យបង្កើតមជ្ឈមណ្ឌលគាំពារពលករនៅប្រទេសជប៉ុន។
-សម្ដេចធិបតី បានស្នើដល់ក្រសួងការងារកម្ពុជាឱ្យដាក់ដំណើរ ការមជ្ឈមណ្ឌលគាំពារដល់ពលករកម្ពុជានៅកាណាហ្គាវ៉ា ដើម្បីជួយដោះស្រាយ និងសម្របសម្រួល ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសជប៉ុន។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បន្តដឹកនាំតាមចក្ខុវិស័យនៃសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសប្រមាណ៤០ឆ្នាំកន្លងមកនេះ ។ រាជរដ្ឋាភិបាល នឹងខិតខំជួយដល់ប្រជាពលរដ្ឋ ដែលមានការលំបាក ឱ្យទទួលបានប្រយោជន៍ស្មើៗគ្នា ។
-សម្ដេចធិបតី ថ្លែងថា អំពាវនាវដល់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអ ស់ ដែលមានដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បីជាដើម សូមកុំមានការព្រួយបារម្ភចំពោះគម្រោង តាក់ស៊ីរបស់ក្រុមវៀតណាមនៅកម្ពុជាអី ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនបានអនុញ្ញាតឱ្យបើកដំណើរ ការនោះទេ។ រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ នេះ គឺផ្ដោតអាទិភាពចម្បងទៅលើក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដើម្បីឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតថែមទៀត។
-សម្ដេចធិបតី ថ្លែងថា កម្ពុជា ដាក់គោលដៅពង្រឹងកូនខ្មែរឱ្យខ្លាំង ដើម្បីឯករាជ្យ និងម្ចាស់ការលើខ្លួនឯង។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះនឹងពង្រីកកម្លាំងពលករកម្ពុជានៅជប៉ុន ឱ្យបានរង្វង់ ៨០០០នាក់ក្នុងមួយឆ្នាំ នាពេលឆាប់ៗខាងមុខនេះ ដើម្បីកម្ពុជា កាន់តែសម្បូរទៅដោយអ្នកជំនាញវិជ្ជាជីវៈ ព្រមទាំងបង្កើនសេដ្ឋកិច្ចគ្រួសារផ្ទាល់ខ្លួនផងដែរ។
សូមជម្រាបជូនថា ក្នុងដំណេីកិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និង ជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅ ក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការ ចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្ដីពីមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការ អនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម នៃអនាគត និង (៣) ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតី នឹងមានជំនួបកំពូលទ្វេភាគីជាមួយ លោក គីស៊ីដា ហ្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគី ទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្ដីបារម្ភនិងផលប្រយោជន៍រួម ផង ដែរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្ដីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្ត្រ ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល។
សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយ ឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយស្តីពីអន្តរការណ៍ថាមពល និងជំរុញ កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី៕