ភ្នំពេញ ៖តុលាការ សម្រេចមិនឃុំខ្លួនបុរសជាម្ចាស់ផ្ទះ ដែលប្រើកូនកាំបិតចុងស្រួចការពារខ្លួនចាក់ត្រូវចោរបណ្តាលឲ្យស្លា.ប់ ខណៈជនសង្ស័យចូលមកលួចទ្រព្យសម្បត្តិ ហើយយកកាំបិតបុ័ងតោដេញកា.ប់មកលើម្ចាស់ផ្ទះ នៅចំណុចផ្ទះជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល០៣និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ៕
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយអចេតនា (បណ្ដាលឲ្យមនុស្សស្លាប់) កើតហេតុនៅចំណុចផ្ទះជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០នាទីទាបភ្លឺ។
សមត្ថកិច្ចបានបញ្ជាក់ថា : ជនសង្ស័យឈ្មោះ អាន វណ្ណនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងភ្លើងនិងអ្នកដឹកជញ្ជូនឥវ៉ាន់ ស្នាក់នៅជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ម្ចាស់ផ្ទះ)។
ជនរងគ្រោះឈ្មោះ កន វឿន ភេទប្រុស ជនជាតិខ្មែរ មិខរបរ ដើររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចោរលួចទ្រព្យសម្បត្តិ) (ស្លា.; ប់)។
តាមប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះដែលបានស្លាប់នោះ បានធ្វើសកម្មភាព ចូលលួចរបស់របរនៅក្នុងផ្ទះរបស់ជនសង្ស័យដែលជាម្ចាស់ផ្ទះ ខណះកំពុងលួច ស្រាប់តែម្ចាស់ផ្ទះឃើញ ពែលនោះជនរងគ្រោះដែលជាចៅ បានដកកាំបិតដើម្បីគំរាមម្ចាស់ផ្ទះ តែត្រូវបានម្ចាស់ផ្ទះបានយកកាំបិតចុងស្រួចចាក់ជនរងគ្រោះដែលជាចៅនោះ ដោយអចេតនា បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង៕ ដោយ៖ រ៉ារ៉ា