រថយន្តខ្ទេចម៉ត់​ ខណៈបុរសម្នាក់របួសធ្ងន់​ពេលបើករថយន្តបែនដឹកដីទៅបុកស្ពានអ្នកតាវាំង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តបែនដឹកដីមួយគ្រឿងយ៉ាងលឿនតាមបណ្ដោយផ្លូវ៣៦៩​ ដោយមិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានអ្នកតាវាំងពេញទំហឹង​ បណ្ដាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខមេីលលេងយល់​ និងកៀបតៃកុងជាប់ក្នុងកាបុីនរងរបួសយ៉ាងធ្ងន់ធ្ងរ​ តែត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញដឹកបញ្ចូនតាមរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងយកទៅសង្គ្រោះភ្លាមៗ​ ។

​ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី ១៦ខែធ្នូ​ ឆ្នាំ ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញ​ រថយន្តបែនដឹកដីមួយគ្រឿង​ ពណ៌ស​ មិនស្គាល់ផ្លាកលេខ​ បើកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៣៦៩​ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន​ លុះពេលបើកមកដល់ចំណុចកើតហេតុ​ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពានអ្នកតាវាំងពេញទំហឹងបណ្ដាលឲ្យបាក់បង្កាន់ដៃស្ពានរងការខូចខាតមួយចំនួន​ រីឯរថយន្តបង្កវិញខ្ទេចមួយកំណត់មុខមើលលែងយល់​ និងធ្វេីឱ្យតៃកុងគាប់ជាប់ក្នុងកាបុីនរងរបួសធ្ងន់​ ត្រូវបានពលរដ្ឋជួយគាស់ចេញពីក្នុងរថយន្តរួចទាក់ទងទៅខាងរថយន្តសាមុយឱ្យមកដឹកយកទៅសង្គ្រោះអាយុជីវិត​ ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងសហការជាមួយមន្ត្រីចរាចរណ៍ជំនាញដេីម្បីធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមនីតិវិធីនាពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print