អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ​ចំនួន២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​។
សមត្ថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បាន ចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។​
ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ គឹម ស៊ានលី ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបានឱ្យដឹងថា​ ជនសង្ស័យទាំង២នាក់​ ១.ឈ្មោះ​ ឡូញ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។​ ២.ឈ្មោះ​ រុន នោរី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង២នាក់​ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។​ វត្ថុតាងចាប់យកមាន​ ១.កាក់ឈីប លេខ៥០០០ ចំនួន០១កាក់,២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខបាត់ដំបង 1AQ-98 38 ចំនួន០១គ្រឿង,​ ៣.ខ្សែកលោហធាតុ ពណ៌ក្រហម ប្រវែង២៥ សង់ទីម៉ែត្រ ចំនួន០១ខ្សែ,​ ៤.ខ្សែដៃលោហធាតុ ពណ៌លឿង ប្រវែង០៧ សង់ទីម៉ែត្រ ចំនួន០១ខ្សែ,​ ៥.ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងពណ៌ស ចំនួន០១វង់,​ ​៦.ប័ណ្ណសម្គាល់ទោចក្រយានយន្តចំនួន០១សន្លឹក,​ USB ផ្ទុកទិន្នន័យ​វីដីអូរ​ ចំនួន០១។
លោកបន្តថា​ នៅវេលាម៉ោងកេីតហេតុដេីមបណ្តឹង​ បានឃេីញជនសង្ស័យឈ្មោះ​ ឡូញ ពៅ លួចយកកាក់ឈីបរបស់ក្រុមហ៊ុនចំនួន០១កាក់ ដែលមានតម្លៃ៥,០០០បាត ដាក់ក្នុងអាវ ភ្លាមនោះក្រុមហ៊ុនកាស៊ីណូ បានសួរនាំជនសង្ស័យសួរនាំ​ និងបានសារភាពថា ធ្លាប់លួច កាក់ឈីបរបស់ក្រុមហ៊ុនជាច្រើនលើកមកហើយក្នុងរយៈពេល០៣ខែជាប់គ្នា ពេលលួចកាក់បានខ្លួនបានយកកាក់នោះទៅប្រគល់ឱ្យភ្ញៀវឈ្មោះ​ រុន នោរី ដើម្បីដូរយកប្រាក់ចែកគ្នាចាយ ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន ប្រហែល៣០០,០០០បាត(សាមសិបម៉ឺនបាត)លុយថៃ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ប៉ោយប៉ែតដេីម្បីសួរនាំ។
ក្រោយឃាត់ខ្លួន​ និងសួរនាំរួច ជនសង្ស័យ​ទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចយកកាក់ឈីប របស់ក្រុមហ៊ុនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី​។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តតាមនីតិវិធី​៕

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print