បេក្ខជនសរុបចំនួន ៣៣៨១នាក់ កំពុងចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣​ ខណៈគណៈកម្មការរៀបចំការប្រឡង​បានត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានចុះពិនិត្យសកម្មភាពមុនការតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

​ ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ យ៉ាងសស្រាក់សស្រាំ ដោយសម្ងាត់ពីសាស្ត្រចារ្យ និងមន្ត្រីជំនាញចម្រុះ និងដោយមានការតាមដានមើលពីអ្នកសង្កេតការមកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះ។

...

សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមានចំនួន៣ រួមមាន៖ ១.វិញ្ញាសាជំនាញកសិកម្ម ២.វិញ្ញាសាភាសាអង់គ្លេស និង៣.វិញ្ញាសាពហុចម្លើយ។ ការរៀបចំវិញ្ញាសា និងអនុវត្តវិញ្ញាសា នឹងត្រូវចាត់ចែងក្នុងថ្ងៃតែមួយ ដោយការរៀបចំវិញ្ញាសានឹងត្រូវធ្វើនៅពេលព្រឹក ហើយការចាប់ផ្តើមប្រឡងនឹងត្រូវធ្វើចាប់ពីថ្ងៃត្រង់ម៉ោង ១២៖០០ តទៅ​ ដោយមានបេក្ខជនសរុបចំនួន ៣៣៨១នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print