ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់បានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ នៅត្រង់ចំណុចខាងកើតសាលារៀនសូរិយាថ្មីចម្ងាយប្រហែល១៥០០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្តលេខ ៣៧៥-៣៧៦ ផ្លូវជាតិលេខ៥ ក្រៅទីប្រជុំជន ស្ថិតនៅ ភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ វ៉ាង ព្រឿន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅសព្វថ្ងៃ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសធ្ងន់រយាស់ថ្ងាសខាងស្តាំ ។
នគរបាលបានបញ្ជាក់ថា៖   មុនដំបូងមានម៉ូតូមួយគ្រឿងម៉ាក ហ្ស៊ុយស៊ុយគីវីវ៉ា ពណ៌ក្រហម  C-110 ពាក់ស្លាកលេខ បាត់ដំបង 1J-5279 បើកបរដោយជនរងគ្រោះឈ្មោះ វ៉ាង ព្រឿន ភេទប្រុស អាយុ ៥២ឆ្នាំ( ពាក់មួកសុវត្ថិភាព)បានធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចកើតហេតុស្រាប់តែមានយានយន្តធំមួយគ្រឿងបើកបរមកពីទិសខាងកើតទៅខាងលិច(ស្របទិសគ្នា) បានមកកៀរប៉ះនិងម៉ូតូបណ្តាលអោយគ្រោះថ្នាក់រួចបើករត់គេចខ្លួនបាត់ស្រមោល ។ចំពោះមូលហេតុ:យានយន្តធំមិនស្គាល់(អត្តសញ្ញាណ)បើកបរក្នុងល្បឿនលឿន ។ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូមកយករ្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ៕

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print