ខេត្តកំពង់ចាម៖ នៅវេលាម៉ោង ១៤ : ១០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានករណីអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ករណីអគ្គិភយ័នេះដែរលោកអធិការស្រុកបានយករថយន្តសង្គ្រោះអគ្គីភ័យចំនួន ២គ្រឿង របស់អធិការនគរបាលស្រុកស្រីន្ធរ ចេញអន្តរាគមន៍ជាបន្ទាន់ និងសហការជាមួយប៉ុស្តិ៍ស្វាយពោធិ៍ មេឃុំ ក្រុមប្រឹក្សាឃុំស្វាយពោធិ៍ មេភូមិជីប៉ោនិងប្រជាការពារ
ពេលចុះទៅដល់អគ្គីភ័យបានឆេះអស់ផ្ទះ១ខ្នង និងបន្តទៅ១ខ្នងទៀត ។ ខណៈនោះ សមត្ថកិច្ច បានគ្រប់គ្រងស្ថានការណ៍បាន ដោយ
ទប់ស្កាត់មិនអោយភ្លើងឆេះរាលដាលដល់ផ្ទះទី3ឡើយ
បានប្រើប្រាស់រថយន្ត
ចំនួន02គ្រឿង
ប្រើប្រាស់ទឹកអស់ចំនួន03
សាទែន។
បញ្ជាក់ចម្ងាយពី
អធិការដ្ឋាន ទៅទីតាំងកើតហេតុ មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ។
ការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង15និង30នាទី
សរុបការខូចខាត
ឆេះផ្ទះទាំងស្រុងចំនួន02ខ្នងនិងរាលដល់ជញ្ជាំងផ្ទះទី3មួយចំហៀង
ទី1-ឈ្មោះឌី វៃ ភេទប្រុសអាយុ៥៩ឆ្នាំភូមិជីប៉ោ
ទំហំ៥×៧ ធ្វើអំពីឈើប្រក់ក្បឿង
និងម៉ូតូចំនួន០១គឿង
-អង្ករ០៣បេ ۔ស្រូវ២០បេ
-ខែ្សក.ខែ្សដៃ.ចិញ្ជៀនចំនួន០៧ជី(ផ្លាកទីន)
-ចិញ្ជៀន០១ជី(មាស)
-ថវិការចំនួន៥០០ដុល្លា
-គ្រែឈើចំនួន០១
-ទូរឈើចំនួន០២និងសំភារះប្រើប្រាស់មួយចំនួនទៀត
២.ផ្ទះឈ្មោះសែម ធឿនភេទប្រុសអាយុ៥០ឆ្នាំនៅភូមិជីប៉ោ
-ផ្ទះ០១ខ្នងទំហំ៦×៨ ធ្វើអំពីឈើប្រក់ក្បឿង
-ថវិការចំនួន៣លានរៀល
-ខែ្សក.ខែ្សដៃចំនួន០២ដំឡឹង( មាស)
-ស្រូវ២០បេ
-គ្រែឈើចំនួន០៣
-ទូរឈើចំនួន០២និងសំភារៈប្រើប្រាស់មួយចំនួនទៀត
៣.ផ្ទះឈ្មោះឌី ភី អាយុ៨៣ឆ្នាំនៅភូមិជីប៉ោ
-ឆះជញ្ជាំងផ្ទះមួយចំហៀងប្រវែង០៩ម៉ែត្រ
មូលហេតុ: ឆ្លងចរន្តអគី្គសនី
បញ្ជាក់ករណីខាងលើមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សនិងសត្វពាហនះឡើយ៕
