បញ្ជូនស្រ្តីម្នាក់ប្រើអំពើហិង្សាលើកុមារីទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ បានបញ្ជូនស្រ្តីម្នាក់ដែលពាក់ពន្ធករណីប្រើអំហិង្សាលើកុមារី អនីតិជន ទៅសាលាដំបូងរាជធា នីភ្នំពេញ ដើម្បីបន្តនីតិវិធីដែលសំណុំរឿងនេះ បានចូលដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ។​

សូមជម្រាបថា កាលពីវេលាម៉ោងប្រមាណ៨ យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលទួលសង្កែ១ ឃាត់ខ្លួនស្ត្រីម្នាក់ ករណីហិង្សាលើ អនីតិជន។

ក្មេងស្រីរងគ្រោះមានឈ្មោះ យ.វ.ស អាយុ៦ ឆាំ្ន ជាសិស្ស ។ ចំណែកស្ត្រីដែលជាជនសង្ស័យឈ្មោះ ឃុន វ៉ាន់ដា អាយុ៣៧ ឆ្នាំ មុខរបរ នៅផ្ទះ  (ត្រូវជាអ៊ុំស្រីក្មេងរងគ្រោះ) ។

មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ហូបបាយជុំគា្ន ក្នុងនោះក៏មានក្មេងស្រីរង គ្រោះម្នាក់ផងដែរ ។ ក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនទៅរៀនទេ ធើ្វឱ្យជនសង្ស័យខឹងដោយទ្រាំមិនបាន ក៏ទាយដៃជនរងគ្រោះចេញពី ក្នុងផ្ទះមកឈរខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងដើរចូលទៅក្នងវិញ ចំណែកជនរងគ្រោះនៅស្រែកយំ ហើយក៏យកដៃវាយទា្វររបងផ្ទះ ធើ្វឱ្យជនសង្ស័យខឹងទ្រាំមិនបានក៏បើកទា្វរបងយកក្រម៉ាដែលទុកនៅលើម៉ូតូ ធ្វើសកម្មភាពចងដៃចង ជើងជនរងគ្រោះឱ្យដេកផ្កាប់មុខទៅនិងដី ហើយពេលនោះជីដូនជនរងគ្រោះក៏បានចេញពីក្នុងផ្ទះ មកអង្គុយពីលើជនរងគ្រោះជួយចងជើងដែរ រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបង ចំណែកជន រងគ្រោះនៅតែស្រែកយំននៀលដី ធ្វើឱ្យជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន០៣ ដៃទៅលើផ្ទៃមុខម្តងទៀត ។ 

...

ដោយឃើញសកម្មភាពប្រើអំពើហឹង្សាលើកុមារីយ៉ាងដូច្នោះ អ្នកជិតខាងមានការអាណិតអាសូរក្មេងស្រី នោះ ក៏បានថតរូបភាពជាវីដេអូរបង្ហោះលើបណ្តាញសង្គម ដើម្បី ឲ្យឪពុកម្តាយក្រុមគ្រួសារឬសាច់ញាតិគេដឹង ពិសេសទៀតនោះគឺចង់ឲ្យសមត្តកិច្ចបានឃើញនិងជួយអត្តរាគមន៍លើជនរងគ្រោះ ។ ក្រោយពីបែកធ្លាយសកម្មភាពដោយអំពើហឹង្សាលើកុមារីជាអនីតិជន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាទៅលោកវរៈសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ដើម្បីចុះទៅអនុវត្តផ្ទាល់ ជាមួយលោកអធិការនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់តែម្តងទៅ ៕ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print