វគ្គ១៦ក្រុមចុងក្រោយ Champions League ៖ Man City ប៉ះ Copenhagen, Arsenal ប៉ះ Porto

ចែករំលែក៖

ម្ចាស់ការពារតំណែងជើងឯក Manchester City នឹងប្រកួតជាមួយក្រុមCopenhagen ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌChampions League ខណៈដែល Arsenal ប៉ះក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto។

ក្រុមជើងឯករបស់ដាណឺម៉ាក Copenhagen ដែលបានបញ្ចប់ពីលើក្រុម Manchester United ក្នុងពូលរបស់ពួកគេបានឈានដល់វគ្គជម្រុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១។ ការប្រកួតជើងទីមួយធ្វើឡើងនៅថ្ងៃទី១៣–១៤ ឬថ្ងៃទី២០–២១ ខែកុម្ភៈឆ្នាំ២០២៤ និងលើកទីពីរនៅថ្ងៃទី៥–៦ឬ ថ្ងៃទី១២–១៣ ខែមីនាឆ្នាំ២០២៤។

Man City និង Arsenal គឺ​ជាក្រុមដែល​​មានសង្ឃឹម​ថា ​ពួក​គេ​នឹងឈ្នះក្នុងការប្រកួតទាំងជើងទី១ និងជើងទី២។ កំណត់ត្រាឈ្នះ១៤សម័យកាល Real Madrid ត្រូវជួប RB Leipzig ខណៈ Inter Milan ជើងឯករងកាលពីរដូវកាលមុន ប៉ះ Atletico Madrid ហើយ Bayern Munich ប៉ះ Lazio ។

វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេសនៅថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៤។ ខាងក្រោមនេះគឺជាគូដែលត្រូវប៉ះគ្នានៅវគ្គ១៦ក្រុមចុងក្រោយ៖

Porto ប៉ះ Arsenal

Napoli ប៉ះ Barcelona

Paris St-Germain ប៉ះ Real Sociedad

Inter Milan ប៉ះ Atletico Madrid

PSV Eindhoven ប៉ះ Borussia Dortmund

Lazio ប៉ះ Bayern Munich

Copenhagen ប៉ះ Manchester City

RB Leipzig ប៉ះ Real Madrid

Arsenal ដែលជាក្រុមនាំមុខគេក្នុងពូល B ប៉ុន្តែមិនដែលឈ្នះជើងឯកChampions League បានយកឈ្នះ Porto ៥–០ នៅកីឡដ្ឋាន Emirates ជាលើកចុងក្រោយដែលពួកគេជួបគ្នាកាលពីឆ្នាំ២០១១។ជើងឯករងក្នុង Primeira Liga របស់ប្រទេសព័រទុយហ្គាល់កាលពីរដូវកាលមុន Porto បានឈ្នះការប្រកួតចំនួន៤ក្នុងចំណោម៦ប្រកួតក្នុងពូល H របស់ពួកគេ ដើម្បីបញ្ចប់ក្នុងកម្រិតមួយពិន្ទុជាមួយនឹងក្រុមឈ្នះក្នុងពូល H ក្រុម Barcelona ។

Man City បានឈ្នះពូល G ជាមួយនឹងកំណត់ត្រា១០០% ខណៈដែល Copenhagen ដែលបានចាញ់ ១–០ ជាមួយ United មុនពេលពួកគេយកឈ្នះ ៤–៣ នៅក្នុងទឹកដីបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពូល A។

ចំណែកការប្រកួតជម្រុះ Europa League ការចាប់ឆ្នោតវគ្គ Play-off ក៏ធ្វើឡើងកាលពីរាត្រីថ្ងៃចន្ទនោះផងដែរ។ មិនមានចំណាប់អារម្មណ៍របស់អង់គ្លេសទេ ដោយក្រុម West Ham, Brighton, Rangers និង Liverpool ក្នុងចំណោមក្រុមឈ្នះទាំង៨នឹងឈានទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ដែលនឹងប្រកួតនៅថ្ងៃទី៧ និង១៤ ខែមីនា២០២៤។

ពួកគេនឹងត្រូវបានចូលរួមដោយក្រុមឈ្នះក្នុងវគ្គ Play-off ដែលប្រកួតប្រជែងដោយក្រុមរងចំនួន៨ពីវគ្គចែកពូល Europa League និងក្រុមចំណាត់ថ្នាក់លេខ៣ចំនួន៨ក្រុមមកពីវគ្គចែកពូល Champions League ។ ការប្រកួតនេះ​នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី១៥ និងថ្ងៃទី២២ ខែ​កុម្ភៈ២០២៤ ដែលមានក្រុមត្រូវប៉ះគ្នាដូចជា ៖

Feyenoord ប៉ះ Roma

Lens ប៉ះ Freiburg

Benfica ប៉ះ Toulouse

Galatasaray ប៉ះ Sparta Prague

AC Milan ប៉ះ Rennes

Young Boys ប៉ះ Sorting Lisbon

Sporting Braga ប៉ះ Qarabag

Shakhtar Donetsk ប៉ះ Marseille ៕

...

ដោយ៖ ភារៈ(រូបភាព ៖​ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print