ភ្នំពេញ៖ កុមារាម្នាក់ដេីរបេះត្រកួនបាត់ខ្លួនអស់រយៈពេល២យប់២ថ្ងៃបែជាប្រទះឃេីញផុសអណ្តែតឡេីងក្នុងទឹកបឹកបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ នៅបឹកមួយកន្លែងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងរងគ្រោះឈ្មោះហុង លីហេង ភេទប្រុសអាយុ៨ឆ្នាំ មានឪពុកឈ្មោះ ហាក់ ហេង ៣៥ឆ្នាំ រស់នៅភូមិត្រពាំងល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីឪពុកបានរៀបរាប់ថា កន្លងមកកូនប្រុសរបស់គាត់តែងតែដេីរជាមួយសត្វឆ្កែមួយក្បាល ចូលទៅខាងក្នុងប៉េះត្រកួន លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កូនប្រុសរបស់គាត់បាននាំសត្វឆ្កែដេីរចូលទៅក្នុងរបង់ដែលខាងក្នុងមានបឹងត្រកួន ទៀតរហូតមកដល់វេលាម៉ោង៦ល្ងាច ឃេីញតែសត្វឆ្កែមកផ្ទះវិញដោយមិនឃេីញកូនរបស់គាត់នោះទេ ។
ប្រភពដដែលបានបន្តថា លុះគាត់ចូលទៅរកឃេីញតែស្បែកជេីងមួយគូរនៅមាត់បឹង ទេីបនាំគ្នាចុះរាវរកតែមិនឃេីញក៏រាយការណ៍ទៅអាជ្ញាធរ និងកម្លាំងឆ័ត្រយោង៩១១ មុជទឹករកអស់រយៈពេល១ថ្ងៃតែមិនឃេីញ រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែឆ្នាំដដែលទេីបសពផុសអណ្តែតឡេីង។
បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕