ប្រធានាធិបតីបារាំង៖ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មមិនមែនមានន័យថាអុីស្រាអែលត្រូវកម្ទេចហ្គាហ្សានោះទេ

ចែករំលែក៖

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 20 ខែធ្នូ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា គោលដៅប្រឆាំងភេរវកម្មរបស់អ៊ីស្រាអែលមិនមានន័យថាប្រទេសនេះត្រូវការ “កម្ទេចតំបន់ហ្គាហ្សា” នោះទេ។​

ដោយសំដៅលើប្រតិកម្មរបស់អ៊ីស្រាអែលចំពោះការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលាលើទឹកដីរបស់ប្រទេសដោយកងកម្លាំងប្រដាប់អាវុធនៃក្រុមហាម៉ាស់នោះ ប្រធានាធិបតីបារាំងនៅថ្ងៃទី 20 ខែធ្នូបានអត្ថាធិប្បាយទៅកាន់ស្ថានីយ៍ទូរទស្សន៍ France 5 ថា “យើងមិនអាចមិនយកចិត្តទុកដាក់បានទេ” ការវាយប្រហារជនស៊ីវិលដោយមិនរើសអើង»។
អ៉ីស្រាអែល កាលពីថ្ងៃពុធ ទី២០ ខែធ្នូនេះបានបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីទីតាំងមួយផ្នែកធំនៃទីក្រុងដ៏ធំបំផុត នៅភាគខាងត្បូងហ្កាហ្សា។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ឬហៅកាត់ថា OCHA បានឱ្យដឹងថាអ៉ីស្រាអែលបានបញ្ចេញផែនទីបង្ហាញថាទីតាំង ថ្មីៗដែលគ្របដណ្ដប់ ២០ភាគរយ នៃទីក្រុង Khan Yunis ស្ថិតនៅភាគខាងត្បូងហ្កាហ្សា។
តាម OCHA នៅមុនសង្រ្គាមផ្ទុះឡើង ទីតាំងនេះមានប្រជាជនប៉ាឡេស្ទីន ជាង ១១០,០០០នាក់រស់នៅ បូករួមទាំងជនភៀសខ្លួនប៉ាឡេស្ទីនជាង ១៤០,០០០នាក់ ដែលក្នុងចំណោមពួកគេមានមួយភាគធំ ត្រូវបានអ៉ីស្រាអែលបង្គាប់ឱ្យ ជម្លៀសខ្លួនចេញពីភាគខាងជើង ទៅកាន់ភាគខាងត្បូងហ្កាហ្សា នៅពេលសង្រ្គាមផ្ទុះឡើងដំបូង។
ការបង្គាប់របស់អ៉ីស្រាអែលឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនជាថ្មីនេះ កើតមានឡើងបន្ទាប់ពីយោធាអ៉ីស្រាអែល ក្នុងថ្ងៃពុធដដែលនោះបានប្រកាសពីការវាយលុក ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកប្រឆាំងនឹងក្រុមហាម៉ាស។
សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងក្រោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ បើកការវាយប្រហារលើភាគខាងត្បូង អ៉ីស្រាអែល ដោយសម្លាប់មនុស្ស ១,១៤០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ នេះបើតាមតួលេខចុងក្រោយរបស់ក្រុមមន្ត្រីអ៉ីស្រាអែល។ ចំណែក ក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា ក៏បានអះអាងដែរថាជនជាតិប៉ាឡេស្ទីន កើនដល់ ២០,០០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print