ខេត្តបន្ទាយមានជ័យៈ កុមារកំព្រាសិក្សានៅសាលាស្ត្រីមានវិបត្តិចំនួនជាង២០នាក់នៅព្រឹកថ្ងៃថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះទទួលបានគ្រឿងឧបភោគ បរិភោគពីរ លោក ចាន់ ដារ៉ា ជាអាជីវករក្រុងប៉ោយប៉ែត។លោកបញ្ជាក់ថា លោកបាននាំយកអំណោយរបស់សប្បុរសជនមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅចែកជូនដល់សិស្សកុមារកំព្រាររៀននៅសាលាអង្គការស្ត្រីមានវិបត្តិមួយកន្លែងស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
អំណោយយកចែកជូនសិស្សកុមារកំព្រាមានដូចខាងក្រោម
១/អង្ករ 100 គីឡូ
២/ខ្លាញ់មួយកេះ
៣/ទឹកស៊ីអ៊ីវមួយកេះ
៤/ទឹកដោះគោមួយកេះ
៥/មាននំស្ករគ្រាប់និងម្ហូបផ្សេងៗ។ល។
៦/និងហវិកា ៦០០០ B
សូមបញ្ជាក់ថវិកាទិញអំណោយចែកជូនសិស្សកុមារកំព្រាសរុបអស់ចំនួន13000B (មួយម៉ឺនបីពាន់លុយបាត) អំណោយទៅចែកជូនសិស្សកំព្រានៅសាលាអង្គការនៅចំណុចផ្លូវដើមពុទ្រាស្ថិតនៅក្នុងភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។
លោកបន្ថែមថា ដោយមើលឃើញពីរ
កត្តាខ្វះខាតមួយចំនួននៅក្នុងសាលា
ជាហេតុធ្វើឲ្យលោកមានចិត្តអាណិតនិងជួយដល់កុមារកំព្រារទាំងអស់ដើម្វីអនាគត់របស់ពួកគាត់ ដែលជាទំពាំងស្នងឫស្សរបស់ប្រទេសជាតិយើង ណាមួយទៀតក៌ចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋភិបាលផងដែរ៕