ខេត្តបន្ទាយមានជ័យៈ គ្រូបង្រៀនម្នាក់ត្រូវជនដៃដល់ជាអ្នកជិតខាងលោបបាញ់នឹងចំពាមកៅស៊ូនិងយកដែកមុតស្រួចតាមចាក់រហូតដល់ផ្ទះ បណ្តាលរងរបួសចំនួន០៣ន្លែង នៅវេលាម៉ោង ម៉ោង៦និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។
នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ជនរងគ្រោះ ឈ្មោះពិន ដារ៉ា ភេទប្រុស អាយុ៥០ឆ្នាំជនជាតិខ្មែរ សព្វថ្ងៃនៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ (ជាគ្រូបង្រៀន) ចំណែកជនដៃដល់ឈ្មោះស៊ាន សាវេត ហៅចំរ៉ុង ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ នៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ( ធ្លាប់លេបថ្នាំសរសៃប្រសាទ) ដែលមានផ្ទះនៅក្បែរគ្នា ។
នគរបាលបានបន្តថាៈនៅ
មុនពេលើតហេតុជនរងគ្រោះបានដើរទៅមើលទ្រុងជ្រូកក្រោយផ្ទះចំងាយប្រមាណ៣០ម៉ែត្រ ពេលនោះស្រាប់តែជនដៃដល់ បានយកចំពាមកៅស៊ូបាញ់ចំនួន២គ្រាប់តែមិនត្រូវ ពេលនោះជនរងគ្រោះភ័យក៏រត់ចូលក្នុងផ្ទះក៏ត្រូវជនដៃដល់ដេញតាមចាក់និងដែកចុងស្រួចឲ្យរងបួស០២កន្លែង ត្រូវដើមដៃស្តាំរបួស0២កន្លែង និងវាយត្រូវក្បាលផ្នែកខាងក្រោយ០១កន្លែង ។
នគរបាលបានបញ្ជាក់ថា៖ក្រោយពីកើតហេតុជនដៃដល់ត្រូវបានចាប់ឃាត់ខ្លួន ។តាមសាកសួរចម្លើយជនដដៃដល់បានសារភាពថាគេពិតជាបានចាញ់ចាក់និងវាយទៅលើជនរងគ្រោះមែនក៏ព្រោះតែគេខឹងជនរងគ្រោះកន្លងមកធ្លាប់និយាយមើលងាយដល់ខ្លួន ទើបកើតជាគុំនំ៕