ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានកើតឡើងចំនួន ១៦លើក បណ្តាលឱ្យមនុស្សស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ២០នាក់។
របាយការណ៍ដដែលបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាលេីនេះ បានកើតឡើងចំនួន ១៦លើក (យប់ ១០លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ១១នាក់ (ស្រី ០១នាក់), រងរបួសសរុប ២០នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៩នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ០៧នាក់)។
ប្រភពដដែល បានគូសបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០៦លើក (ស្លាប់ ០៣នាក់), ប្រជែងគ្រោះថ្នាក់ ០៣លើក (ស្លាប់ ០៣នាក់), បត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់),កត្តយាន ០១លើក (ស្លាប់ ០នាក់) ,ងងុយ ០១លើក (ស្លាប់ ០១នាក់) និងស្រវឹង ០១លើក (ស្លាប់ ០១នាក់)៕