ម្ចាស់ជើងឯក២០សម័យ Ajax បារាជ័យនៅ Dutch Cup ត្រឹមជុំទី២

ចែករំលែក៖

ក្រុមយក្សនៅហុល្លង់ Ajax បានទទួលរងនូវភាពអាម៉ាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈដែលពួកគេបានចាញ់ លើក្រុម USV Hercules ដែលជាក្រុមមិនមែនអាជីព ហើយមានកីឡាករជាអ្នកស្វ័គ្រចិត្ត ក្នុងការប្រកួតជុំទី២នៃពានរង្វាន់ Dutch Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ធ្នូនេះ។

 កីឡាករ Tim Pieters រកបាន២គ្រាប់ជួយឱ្យ Hercules ឈ្នះ ទល់នឹង Ajax ដែលបានឈ្នះជើងឯកពានរង្វាន់នេះ២០ដងរួចមកហើយ។ Brian Brobbey និង Chuba Akpom បានវាយបកនៅរយៈពេល៧នាទីចុងក្រោយដើម្បីទាក់ទាញអ្នកទស្សនាក្នុងការតាមស្មើវិញ ប៉ុន្តែ Mats Grotenbreg ស៊ុតបញ្ចូលទីបាន១គ្រាប់ទៀតក្នុងម៉ោងបន្ថែម៩០+៣ដើម្បីធានាបានជ័យជម្នះដ៏ល្បីរបស់ Hercules

 គ្រូបង្វឹក Ajax លោក John van ‘t Schip បានខកខានការប្រកួតនេះ ដោយសារតែគាត់ស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីចូលរួមពិធីមង្គលការកូនប្រុសរបស់គាត់។

 នេះជាលើកទីមួយហើយដែល Ajax ដែលឈរនៅលេខរៀងទី៥នៅលីកកំពូលហុល្លង់ Eredivisie ដែលមាន២៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង PSV Eindhoven បានចាញ់ក្លិបដែលមិនអាជីពក្នុងការប្រកួត Dutch Cup (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print