ភ្នំពេញ ៖ នៅក្នុងវេចនានុក្រមសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបកប្រែ និងឲ្យន័យថា៖
access
n. ច្រកចូល, ការឈានដល់, លទ្ធភាពចូលដល់, លទ្ធភាពប្រើបាន, លទ្ធភាពទៅបាន។
នៅក្នុងសេចក្តីព្រាងរបស់ក្រុមការងារសន្ទានុក្រមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យន័យថា៖
Access (ការភ្ជាប់ចូល)
កិ. សំដៅដល់ការភ្ជាប់បណ្តាញចូលទៅធ្វើអន្តរកម្មរវាងប្រព័ន្ធនិងបណ្តាញទូរគមនាគមន៍ ឬបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
នៅក្នុងវេបសាយ www.ntrc.km បានឲ្យន័យថា៖
Access means making available facilities and or services, to customer or another Service Provider, under defined conditions, on either an exclusive or non-exclusive basis, for the purpose of providing a electronic communications service.
បកប្រែះ
Access (ក្នុងបច្ចេកវិទ្យាទូរគមនាគមន៍) មានន័យថាការផ្តល់លទ្ធភាពជាមធ្យោបាយ ឬសេវាកម្ម ដល់អតិថិជន ឬអ្នកផ្តល់សេវាដទៃទៀត ក្រោមការកំណត់លក្ខខណ្ធ នៅលើអ្វីមួយដោយផ្តាច់មុខ ឬមិនផ្តាច់មុខជាមូលដ្ឋាន សម្រាប់គោលបំណងនៃការផ្តល់សេវាទំនាក់ទំនងតាមអេឡិកត្រូនិក ៕