ខេត្តស្វាយរៀង: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២ក្រុម សរុបចំនួន៥នាក់ ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ជិះម៉ូតូដេញកាប់គ្នា នៅស្រុកកំពង់រោទ៍។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១និង២០នាទី រសៀល ថ្ងៃទី២២ខែធ្នូឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣១៦ស្ថិតក្នុងភូមិស្វាយតាយានឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្រុមជនសង្ស័យ ក្រុមទី ១មានគ្នាចំនួន២នាក់ មានឈ្មោះញ៉ក់ ដេវីតភេទប្រុសអាយុ១៥ឆ្នាំមុ
ខរបរសិស្សនៅភូមិរាមជោឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍(អ្នកបើកម៉ូតូ) របួសស្រាលដួលម៉ូតូ។
និងឈ្មោះម៉ៅ ប៊ុនសេនភេទប្រុសអាយុ១៤ ឆ្នាំមុខរបរសិស្សនៅភូមិគោកល្វៀងសង្កាត់ព្រៃអង្គុយ ក្រុងបាវិត ខេត្តស្វាយរៀង (អ្នកជិះពីក្រោយ)របួសស្រាល(ឆ្អីងខ្នងឆ្វេង)ជិះ
ម៉ូតូ១គ្រឿងម៉ាក ស៊ុយសូគីនិច ពណ៍សរលាយខៀវពាក់ស្លាកលេខស្វាយរៀង1S៣៤៥៧។
ចំណែក ក្រុមទី២ មានគ្នាចំនួន៣នាក់
មានឈ្មោះចិន ដានីត ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មកររោងចក្រនៅភូមិត្រពាំងត្រាច ឃុំស្វាយតាយានស្រុកកំពង់រោទិ៍(អ្នកបើកក់ម៉ូតូ ម៉ាក សូនិច ពាក់ស្លាកលេខ ៧០c1២៣៣ ៧១(ប្រទេសវៀតណាម
រង របួសមុខផ្នែកខាងេឆ្វង(ធ្ងន់)ដួលម៉ូតូ។
ឈ្មោះសោម ចំរើនភេទប្រុស អាយុ២០ ឆ្នាំមុខ របរមិនពិតប្រាកដនៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍របួសឆ្អឹងជំនីផ្នែកខាងស្តាំ(ធ្ងន់)ដួលម៉ូតូ(មានសារធាតុញៀ
ន)និង ឈ្មោះ ភិន ចុងអុីនប្រុសអាយុ១៦ឆ្នាំមុខរបរ
មិនពិតប្រាកដនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍(អ្នកកាន់កាំបិតដេញកាប់)របួស
ក្បាលផ្នែកខាងស្តាំ(ស្រាល)។
ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ច ក្មេងស្ទាវទាំងពីក្រុម បានឆ្លើយបំភ្លឺ ថា ពួកខ្លួនមានគំនុំនិងគ្នាដោយ ធ្លាប់ក្រុមទី០១បានដេញវ៉ៃក្រុមទី២ម្តងហើយ នៅផ្សាជីភូ។
ក្រោយពីស្តាប់ការបំភ្លឺក្មេងស្ទាវទាំងពីក្រុម រូចមកសមត្ថកិច្ចអធិកានគរបាលស្រុកកំណង់រោទិ៍បានសុំយោបល់ព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀងធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយាន ដើម្បីកសាងសំនុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕