កម្លាំងទាហានអាមេរិកបានឱ្យដឹងថា អុីរ៉ង់មានទីតាំងក្រោមដីរក្សាទុកយន្តហោះគ្មានមនុស្សបើក វាយលុកបំពាក់មីស៊ីលជាច្រើនគ្រឿង។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា សហរដ្ឋអាមេរិកបានចោទប្រកាន់អ៉ីរ៉ង់ថា មានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅ នៅក្នុងការវាយប្រហាររបស់ក្រុមហ៊ូទីយេ
ម៉ែន លើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម ជាមួយការផ្គត់ផ្គង់យន្ដហោះដ្រូន មីស៊ីល និងតាក់ទិកស៊ើបការណ៍។
ការចោទប្រកាន់ខាងលើ ធ្វើឡើងដោយសេតវិមាន ដោយផ្អែកលើព័ត៌មាន ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហើយនេះ គឺជាការចោទប្រកាន់ត្រង់ៗ លើកដំបូងបំផុតពីការចូលរួមរបស់អ៉ីរ៉ង់ នៅក្នុងការវាយប្រហារ របស់ក្រុមហ៊ូទី លើ
កប៉ាល់ដឹកទំនិញធ្វើដំណើរឆ្លងកាត់ សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកាមក។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Adrienne Watson បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងថាអ៉ីរ៉ងបានចូលរួមយ៉ាងស៊ីជម្រៅ ទាំងក្នុងផែនការនិងការវាយប្រហារប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្ម ក្នុងតំបន់សមុទ្រក្រហម ដែលស្របទៅនឹងការគាំទ្រជាសម្ភារជាយូរណាស់មកហើយរបស់អ៉ីរ៉ង់ និងការលើកទឹកចិត្តដល់ក្រុមហ៊ូទី បង្កអស្ថិរភាពក្នុងតំបន់»។ លោកស្រីបន្ថែមថា សហរដ្ឋអាមេរិកក៏មិនជឿ នោះដែរថាអ៉ីរ៉ង់បានព្យាយាមបញ្ចុះបញ្ចូលឬរារាំងក្រុមហ៊ូទី កុំឱ្យធ្វើសកម្មភាពគឃ្លើន។
ក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែននិងមានការគាំទ្រពីអ៉ីរ៉ង់ ត្រូវបានរាយការណ៍ថា បានវាយប្រហារលើកប៉ាល់ដឹកទំនិញ ក្នុងតំបន់សមុទ្រក្រហម ជាបន្តបន្ទាប់ចាប់តាំងពីខែវិច្ឆិកា ដោយអះអាងថា ការវាយប្រហាររបស់ពួកគេគឺជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជន ប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ជាទីដែលអ៉ីស្រាអែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់។ ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទី សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្កើតក្រុមចម្រុះមួយដែលមកទល់នឹងពេលនេះត្រូវបានមន្ទីរបញ្ចកោណ បញ្ជាក់ថាមានប្រទេសជាង២០ចូលរួម ដើម្បីការពារការធ្វើនាវាចរ និងការដឹកទំនិញនៅតំបន់សមុទ្រក្រហម៕ ដោយធីរីណា
រូបថត: baomoi