ខ្សែបម្រើ Enzo Fernandez របស់ Chelsea នឹងខកខានការប្រកួតនៅថ្ងៃអាទិត្យថ្ងៃទី២៤ ខែធ្នូនេះ នៅទឹកដីក្រុមWolverhampton Wanderers បន្ទាប់ពីពិនិត្យដឹងថាមានជំងឺ។ នេះបើតាមអ្នកចាត់ការទូទៅរបស់ក្លិប Premier League លោកMauricio Pochettino ។
កីឡាករអន្តរជាតិអាហ្សង់ទីន Fernandez ត្រូវបានប្តូរចេញបន្ទាប់ពីបានត្រឹមតែ៣២នាទីក្នុងការប្រកួតពានរង្វាន់ League Cup របស់ Chelsea លើក្រុម Newcastle United កាលពីថ្ងៃអង្គារ។
លោក Pochettino បាននិយាយកាលពីថ្ងៃសៅរ៍ថា “Enzo នឹងស្ថិតក្នុងក្រៅបញ្ជីសម្រាប់ការប្រកួតជាមួយ Wolverhampton។យើង នឹង មើល ថា តើ គាត់ អាច ចូល រួម ម្ដង ទៀត បាន ឬ អត់? យើង មាន ព័ត៌មាន រួច ហើយ ថា គាត់បានឆ្លង ជំងឺ ហើយ គាត់ក៏ មិន មាន អារម្មណ៍ ល្អ ដែរអំឡុង ពេល ប្រកួត”។
Pochettino បានបន្ថែមថា របួសនិងជំងឺរបស់ Fernandez មិនសំខាន់ទេ ហើយការស្តារឡើងវិញរបស់កីឡាករវ័យ២២ឆ្នាំនឹងមិនបង្កបញ្ហាដល់ក្រុមឡើយ។
Chelsea ដែលឈរនៅលេខរៀងទី១០ក្នុងតារាងលីកនឹងសម្លឹងរកការបញ្ចប់ការប្រកួតក្រៅដី៣ប្រកួតទល់នឹងក្រុម Wolves ចំណាត់ថ្នាក់លេខ១៣នៅរាត្រីនេះ ៕ (រូបភាព ៖ Reuters/CNA)