សាហាវមែន​..! រថយន្តបង្កម៉ាក HUMMERបើកលឿនដូចហោះទៅបុកពីក្រោយម៉ូតូប្លោងផ្ទប់ដើមឈើ​ បណ្ដាលឱ្យម្តាយនិងកូនអាយុ២ខួបបានស្លាប់​ ឯបុរសជាប្តីរងរបួសធ្ងន់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីង​ បណ្ដាលឱ្យស្រ្តីជាម្តាយរួមនិងកូនតូចអាយុ២ខួបម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯឯបុរសជាប្តីបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ​ បន្ទាប់ពីពួកគាត់បានជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុបក្នុងហាងមួយកន្លែងត្រូវរថយន្តបង្កម៉ាក HUM MER បើកលឿនដូចហោះមកបុកពីក្រោយម៉ូតូពេញទំហឹងប្លោងផ្ទប់និងដើមឈើ​ កាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរវត្តភ្នំតាមបណ្តោយផ្លូវ ព្រះសុីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

​ សពស្រ្តីជាប្រពន្ធមានឈ្មោះ គ្រួច សាមឹត ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំចំការដូង ក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរមានស្រុកកំណើតនៅភូមិដីថុយស្រុកបាភ្នំខេត្តព្រៃវែង។(ប្រពន្ធស្លាប់) ចំណែកប្តីមានឈ្មោះ យឿន យុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបជាកម្មករប្រមូលសំរាម រសនៅបន្ទប់ជួលជាមួយប្រពន្ធ (ប្តីរងរបួសធ្ងន់) រីឯកូនទើបតែអាយុ២ខួបបានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។
​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញប្តីប្រពន្ធរួមទាំងកូនតូចអាយុទើបតែ២ខួបបានជិះម៉ូតូម៉ាក ZUZAKI NEXពណ៌សមួយគ្រឿង​ ពាក់ផ្លាកលេខ ព្រៃវែង 1Q-7635ជិះឌុបគ្នាចេញពីហាងស៊ុបមួយកន្លែងតាមបណ្តោយផ្លូវព្រះសុីសុវត្តិ​ ទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម លុះជិះមកដល់ចំនុចកើតហេតុខាងលើទល់មុខនិងសណ្ឋាគារ LCS ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក HUM MERពណ៌ខ្មៅមិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវព្រះសុីសុវត្តិក្នុងទិសដៅស្របគ្នាពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនរួចបានជ្រុលទៅបុកម៉ូតូពីក្រោយម៉ូតូយ៉ាងពេញទំហឹងប្លោងទាំងម៉ូតូនិងជនរងគ្រោះទៅបោកផ្ទប់និងដើមឈើរមួយដើមបណ្តាលឲ្យស្រ្តីជាប្រពន្ធបានស្លាប់ភ្លាមៗ ចំណែកឯកូនតូចអាយុ១ខួបជាងរួមនិងបុរសជាប្តីបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនៃមន្ទីពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែអកុសលដោយស្ថានភាពក្មេងធ្ងន់ធ្ងរពេកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង​ ។ ចំណែកបុរសជាឪពុកកំពុងតែសង្គ្រោះបន្ទាន់។​ ក្នុងហេតុការណ៍នេះរថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានចុះមកដល់​ និងរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន​ ។ រីឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ដោយឡែករថយន្តបង្កវិញ​ សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវដើម្បីតាមឃាត់អ្នកបើករថយន្តបង្កយកមកចាត់ការទៅតាមច្បាប់៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print