ផ្លូវនៅជុំវិញផ្សាររាត្រី ក្លាយទៅជាកន្លែងផ្ញើម៉ូតូ និងចំណតរថយន្តអស់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃ ការកកស្ទះចរាចរណ៍ នៅត្រង់ចំណុចផ្សាររាត្រីខណៈដែលទីតាំងផ្សារខាងលើនេះ បានយកចំណីផ្លូវ សាធារណៈ មកធ្វើជាកន្លែងផ្ញើកង់ម៉ូតូ និងចតរថយន្ត រួមនឹងម៉ូតូរ៉ឺកង់បី ពាសពេញផ្លូវបង្កឲ្យមានការកកស្ទះ ។

...

ចំណែកឯលោកប្រធានផ្សារ និងមន្រ្តីពាក់ព័ន្ធគិតតែប្រមូលប្រាក់ដាក់ហោប៉ៅខ្លួនឯងមិនខ្វល់ពីប្រជាពលរដ្ឋដែលធ្វើដំណើរទាំងនោះទេ។

ទីតាំងផ្សាររាត្រីនេះស្ថិតនៅខាងមុខផ្សារចាស់ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពុធទៅដល់ថ្ងៃអាទិត្យពួកគាត់ធ្វើដំណើរកាត់ផ្លូវផ្សាររាត្រីឃើញថាមានកន្លែងផ្ញើម៉ូតូបានយកចិញ្ចើមផ្លូវ (សឹងតែពាក់កណ្តាលទ្រូងផ្លូវទៅហើយ)ធ្វើកន្លែងទទួលផ្ញើម៉ូតូ២៤ម៉ោង មិនតែប៉ុណ្នឹងទេ គឺមានរថយន្តនឹម៉ូតូរ៉ឺម៉កកង់បីមកចតពេញផ្លូវនេះថែមទៀត ដែលធ្វើឲ្យផ្លូវរួមតូចមានសភាពកកស្ទះចរាចរផងដែរ ។

ជាចុងក្រោយប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរខណ្ឌដូនពេញឲ្យចុះត្រួតពិនិត្យទីតាំងជុំវិញផ្សាររាត្រីនេះផងកុំឲ្យយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិខ្លួនឯងបែបនេះ ៕

image1-6

image2-6

image3-6

image4-3

image5

image6

image7

image8

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print