នគរបាល បញ្ជូនជនសង្ស័យ ០៥នាក់ ទៅសាលាដំបូងខេត្តស្ចាយរៀង ពាក់ពន្ធ័ករណី ឆក់កាបូប នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៣សមត្ថកិច្ច នគរបាលបាន បានបញ្ជូនជនសង្ស័យ ០៥នាក់ ទៅសាលាដំបូងខេត្តស្ចាយរៀងពាក់ពន្ធ័ ករណីឆក់កាបូប ពីស្ត្រីជនជាតិវៀតណាមម្នាក់នៅក្រុងបាវិត។

ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះ ០១នាក់ ជាស្រី ជនជាតិវៀតណាម ដែលបានមកដាក់ពាក្យបណ្តឹង មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)ថាកាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបាវិត បានចុះធ្វើការស្រាវជ្រាវ  និង កំណត់បានអត្តសញ្ញាណជនសង្ស័យ រហូតឈានទៅឃាត់ខ្លួនចំនួន ០៥នាក់ ប្រុស ព្រមទាំងបានដកហូត ម៉ូតូរបស់ជនសង្ស័យចំនួន ០៥គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង កាបូប និងសម្ភារមួយចំនួនទៀត។

...

តាមឆ្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថាពូកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិវៀតណាមពិតប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print