លោក ហ៊ុន ម៉ានី ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង-ស្រុកឱ្យបន្តការចុះមូលដ្ឋាន គៀកនិងពលរដ្ឋដើម្បីដឹងសុខទុក្ខនិងតម្រូវការចាំបាច់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានណែនាំនិងក្រើនរំលឹកដល់សមាជិក សមាជិកាជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង-ស្រុកទាំង៩នៃខេត្តកំពង់ស្ពឺបន្តចុះមូលដ្ឋានឱ្យបានញឹកញ៉ាប់បំផុតដើម្បីដឹងពីសុខទុក្ខនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ការណ៍នេះធ្វើឡើងគ្រាដែលផ្សព្វផ្សាយសេចក្តីសម្រេចនិងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានក្រុមការងារលោក ហ៊ុន ម៉ានី បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន សម្រេចបង្កើតក្រុមការងារចុះជួយខេត្តឆ្លើយតប គាំទ្រអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ និងដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

លោក ហ៊ុន ម៉ានី បានក្រើនរំលឹកបន្ថែមដល់សមាជិក សមាជិកា ក្រុមការងារទាំងអស់ត្រូវសហការគាំទ្រដល់មូលដ្ឋានដែលចុះបំពេញការងារ ក្នុងការតម្រង់ទិស ណែនាំ និងវាយតម្លៃអំពីសមត្ថភាព ធនធាន និងសក្តានុពល នៃការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីគាំទ្រក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់ នានារបស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទន្ទឹមនោះលោកក៏បានជំរុញ និងលើកកម្ពស់ការទទួល ខុសត្រូវក្នុងនាមតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់មូលដ្ឋាន ក្នុងការបំពេញការងារស្របតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយយ្យភាព។ បន្តសហការរៀបចំវេទិកា សាធារណៈនៅតាមមូលដ្ឋាន ចុះជួបប្រាស្រ័យទាក់ទងនៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ដោយផ្ទាល់នូវបញ្ហាប្រឈម តម្រូវការ សំណើរ សំណូមពរនានារបស់ប្រជាពលរដ្ឋ និងពាំនាំដល់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។លើកកម្ពស់ និងជំរុញដល់រដ្ឋបាលគ្រប់ថ្នាក់ក្នុងការពង្រឹងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការឆ្លើយតបនឹងគ្រោះមហន្តរាយ ទឹកស្អាត អនាម័យបរិស្ថាន និងការទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សុខុមាលភាពជូនប្រជាពលរដ្ឋ។

...

ជាមួយនេះដើម្បីឱ្យការងារដោះស្រាយតម្រូវការចាំបាច់នៅមូលដ្ឋានអាចដំណើរការទៅទាន់ពេលវេលា លោក ហ៊ុន ម៉ានី ក៏បានឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង-ស្រុក ជួយកៀរគរធនធាន មធ្យោបាយ សម្ភារៈមកពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការ អភិវឌ្ឍមូលដ្ឋាន ការកសាងសមិទ្ធផលសង្គម និងដោះស្រាយចំគោលដៅនៃសេចក្តីត្រូវការរបស់មូលដ្ឋាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print