ភ្នំពេញ ៖ ស្រ្តីម្នាក់បានរត់ទៅកណ្តាលផ្លូវដេកឲ្យឡានកិន៣ថ្ងៃផ្ទួនៗគ្នា ដោយសារតែក្រោយពីបោះបង់ រត់ចោលទាំង ប្តី ចោលទាំងកូន កាលពីអំឡុង៦ឆ្នាំកន្លងផុតទៅ ចុងក្រោយនេះ បែរជា ដើរឡាំប៉ា ឡូឡារ ដើរប្តឹង ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ច ប៉ុស្តិ៍ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍ យកកូនមកវិញ តែហួសពេលទៅហើយ កូនស្រីកាលពី ប្តីឲ្យទៅគេចិញ្ចឹមនោះ ជាអនិកជនខ្មែរនៅប្រទេសអូស្រ្តាលី បង្កឲ្យភ្ញាក់ផ្អើល ប៉ុលីស ចុះទៅ សួរនាំ ដល់ផ្ទះកើតហេតុ នៅភូមិអូរដឹម សង្កាត់ចិមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ។
ស្រ្តីដើរឡាំប៉ា រកកូនមានឈ្មោះ គាន សុខមាន អាយុ២៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ នៅផ្សារតាំងកសាង ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិចាន់និម្មិត្ត ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ មានប្តីឈ្មោះ ហាក់ ហាន អាយុ៣៨ឆ្នាំ មុខរបរ ជាងសំណង់ ។
តាមប្រភពពីអាជ្ញាធរ បានឲ្យដឹងថា ប្តីប្រពន្ធ២នាក់ខាងលើ ពុំបានរៀបការ ស្របច្បាប់ឡើយ ដោយឯកភាពគ្នារវាងចិត្តនិងចិត្ត អ្នកទាំង២ យកគ្នាជាប្តីប្រពន្ធ បានកូនស្រីម្នាក់ ក្នុងអំឡុងឆ្នាំ២០១០ ស្នាក់នៅ ផ្ទះជួល ភូមិអូដឹម សង្កាត់ចោមចៅ ហើយបង្កើតកូនបានជាង៣ខែ ស្រាប់តែ ជម្លោះ ប្តីប្រពន្ធខាងលើកើតឡើង ស្រ្តីជាប្រពន្ធ បានរត់ចុះចោល ប្តីឈ្មោះ ហាក់ ហានបាត់ គ្មានដំណឹងសូន្យឈឹង មិនដឹងដល់ទីណា ប្តីពេលនោះ ក៏បានដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរ សង្កាត់ចោមចៅ ម៉្យាងខ្លួនមានជម្ងឺ គ្រុនចាញ់ ចាកចេញទៅធ្វើការស្រុកឆ្ងាយ កូនស្រី អាយុទើបជាង៣ខែ បាតជើងនៅក្រហមរងៀលនៅឡើយ ពុំមានលទ្ធភាពចិញ្ចឹម ក្រោយពីប្រពន្ធរត់ចោល ក៏សម្រេចចិត្ត ប្រគល់កូនស្រី ទៅឲ្យ ស្រ្តី ម្នាក់ឈ្មោះ មាស វល័ក្ខ អាយុជាង៤០ឆ្នាំ អនិកជនខ្មែរ រស់នៅប្រទេសអូស្រ្តាលី ដែលមានវត្តមាន មកលេងបងប្អូន នៅភូមិអូដឹម សង្កាត់ចោមចៅ ហើយនិងមានកិច្ចសន្យា រវាងភាគីទាំង២ទៀត ។ ប្រភពបន្តទៀតថា ចាប់តាំងពីពេលនោះមក ស្រ្តីអនិកជនក៏គេយកយកស្រីនោះ ទៅប្រទេសអូស្រ្តាលីបាត់ទៅ ហើយរឿងរ៉ាវពីពេលនោះមកក៏ស្ងាត់បាត់ដំណឹងឈឹង មិនដឹងប្តី ប្រពន្ធ រសាត់អណ្តែតដល់ណា ទើបតែ នៅល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នេះ អស់រយះពេល៥ឆ្នាំ ៨ខែ កន្លងមកហើយ បែជាលេចមុខស្រ្តី គាន សុខមាន មកតាមដើរសួររកកូនស្រីរបដ់ខ្លួនវិញ មិនឃើញ ដើរឡាំប៉ា ឡូឡា ប្តឹង អាជ្ញាធរ ប្តឹងប៉ូលីស ឲ្យជួយអន្តរាគមន៍ ស្វែងរកកូនស្រីខ្លួនទៅវិញ ។ មិនត្រឹមតែប៉ុណ្ណោះស្ត្រីរួបនោះបានរត់ទៅកណ្តាលផ្លូវដេកអោយឡានកិនបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរមានការកកស្ទុះចរាចរណ៍ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កម្កាំងនគរបាល បានត្រឹមជូនស្រ្តីខាងលើ ទៅដល់ ផ្ទះ មួយ ជាសាច់ញាតិរបស់ ស្រីអនិកជន រូបនោះ តែពុំមានឃើញកូនស្រី ឡើយ ក្រោយពី អនិកជន នាំយកកូនស្រីនោះទៅ ប្រទេសអូស្រ្តាលីបាត់ យកឆ្នាំមកហើយ ៕
ដោយ៖ សុខាសែនជ័យ