ចិនមានរដ្ឋមន្ត្រីការពារជាតិថ្មី ក្រោយតំណែងនេះនៅទំនេរតាំងតែពីខែតុលា ក្រោយការដករដ្ឋមន្រ្តីចាស់យ៉ាងអាថ៌កំបាំង

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានប្រកាសពីការតែងតាំង លោក Dong Jun ដែលជាអតីតប្រមុខកងទ័ពជើងទឹក ឱ្យឡើងធ្វើជារដ្ឋមន្រ្តីការពារជាតិថ្មី ជាតំណែងដែលទុកនៅទំនេរ ចាប់តាំងពីការដករដ្ឋមន្រ្តីការពារជាតិមុន គឺលោក Li Shangfu កាលពីខែតុលា។

ទីភ្នាក់ងារព័ត៌មានចិន Xinhua បានរាយការណ៍ថា លោក Dong វ័យ៦២ឆ្នាំ ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការពារជាតិថ្មីនៃប្រទេសចិន អំលុងកិច្ចប្រជុំមួយនៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន។ ការតែងតាំងរូបលោកធ្វើឡើង បន្ទាប់ពីលោកLi Shangfu បានបាត់មុខពីសាធារណៈចាប់តាំងពីចុងខែសីហាឆ្នាំនេះ ហើយត្រូវបានទីក្រុងប៉េកាំង ប្រកាសដកហូតតំណែងជារដ្ឋមន្រ្តីការពារជាតិ និងជាទីប្រឹក្សារដ្ឋជាផ្លូវការកាលពីខែតុលា។ រដ្ឋាភិបាលចិនមិនបានបកស្រាយលម្អិតអំពីការបាត់មុខ ឬការដកតំណែងលោក Li ឡើយ។
មុនក្លាយជាប្រមុខកងទ័ពជើងទឹកចិន កាលពីឆ្នាំ២០២១ លោក Dong Jun ធ្លាប់កាន់តួនាទីជា មេបញ្ជាការរងនៃកងទ័ពជើងទឹកចិនប្រចាំភូមិភាគខាងកើត ដែលជាកម្លាំងចម្បងទទួលបន្ទុកបញ្ហាកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បម្រើជាមេបញ្ជាការរងនៃកងទ័ពជើងទឹកចិនភូមិភាគខាងត្បូងផងដែរ ដែលទទួលបន្ទុកធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។ កោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូងគឺសុទ្ធតែជាបញ្ហាដ៏រសើបបំផុតនៅក្នុងទំនាក់ទំនងរបស់ចិនជាមួយសហរដ្ឋអាមេរិក៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print