ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌសែនសុខ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមករា ឆ្នាំ២០២៤នេះថា មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលតែឯងគួរឱ្យសង្វេគ ស្ថិតនៅបន្ទប់ជួលលេខ B16 ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ ភ្នំពេញ នាវេលាម៉ោង ០៧:៣០ នាទី ថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤
សពស្ត្រីរងគ្រោះមានឈ្មោះ នួន យ៉ានី ភេទ ស្រី អាយុ ៥៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ B16 ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ ភ្នំពេញ ។
ក្នុងករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និង កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម សហការ ជាមួយ លោកស្រីព្រះរាជអាជ្ញារង និងគ្រូពេទ្យជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើ កោសល្យវិច័យ រួចបញ្ជាក់ថា សពពិតជាស្លាប់ដោយសារជំងឺមហារីកមាត់ស្បូន រួចក៏ធ្វេីឯកសារប្រគល់សពឱ្យទៅក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ