ភ្នំពេញ ៖ បើតាមការឆ្លើយតបរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ជាមួយសារព័ត៌មាន ជុំវិញបញ្ហាយន្តហោះAirbus 33០-202 ហោះក្នុងដែនអាកាសកម្ពុជាជាង៤០ជុំ ចំពីលើខេត្តកែប លោកថា ៖ ករណីជួបបញ្ហាបច្ចេកទេសនៅត្រង់ស្លាបយន្តហោះ ទើបបណ្ដាលឱ្យយន្តហោះ Airbus 33០-202 ហោះវិលជុំក្នុងដែនអាកាសកម្ពុជាចំពីលើខេត្តកែបជាង៤០ជុំទៅវិញទៅមកក្នុងរយៈពេល៣ម៉ោង។
លោកបន្តថា ៖ នៅម៉ោង៣៖៣៥នាទីរសៀល ថ្ងៃទី០៣ ខែមករា យន្តហោះ Airbus 33០-202 នេះ បានជួបឧបទ្ទវហេតុ ពោលគឺមានបញ្ហាបច្ចេកទេសនៅត្រង់ស្លាបយន្តហោះ ដោយតម្រូវឱ្យយន្តហោះត្រូវហោះទៅចតនៅព្រលាន PHU QUOC ឡើងវិញ។ តាមលក្ខណៈបច្ចេកទេស ក្រោយជួបបញ្ហាបែបនេះ យន្តហោះត្រូវហោះចុះឡើងៗជាង៣ម៉ោងនៅលើអាកាស ដើម្បីឱ្យអស់សាំងទើបអាចចុះចតបានដោយគ្មានបញ្ហាអ្វីធ្ងន់ធ្ងរ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ៖ យន្តហោះដែលហោះជាង៣ម៉ោងលើដែនអាកាសកម្ពុជានេះគឺ យន្តហោះ Airbus 33០-202 ជាប្រភេទដឹកទំនិញ ដែលក្នុងទិសដៅគឺចេញពីព្រលានយន្តហោះ PHU QUOC របស់វៀតណាម ក្នុងទិសដៅទៅកាន់ប្រទេសម៉ុងហ្គាលី។
Flightradar24 នៅម៉ោង៧៖១០នាទី យន្តហោះនេះ បានចុះចតនៅព្រលានយន្តហោះPHU QUOCដោយសុវត្ថិភាព ។
សូមជម្រាបថា ៖ យន្តហោះមួយគ្រឿង ក្រោយហោះចេញពីកោះត្រល់ ប្រទេសវៀតណាម ឆ្ពោះទៅប្រទេសម៉ុងហ្គោលី តែប្រហែលមានបញ្ហាបច្ចេកទេស ក៏ហោះចុះហោះឡើងនៅលើអាកាស ខាងដែនអាកាសវៀតណាមពាក់កណ្តាល និងខាងដែនអាកាសកម្ពុជា (កែប-កំពត) ពាក់កណ្តាល ដើម្បីឲ្យយន្តហោះជិតអស់សាំង អាចចុះចតនៅព្រលានកោះត្រល់វិញ!
ករណីនេះ ពលរដ្ឋនៅកែប និងកំពត អាចនឹងមានការភ្ញាក់ផ្អើល តែមន្រ្តីអាកាសចរណ៍វៀតណាម ក៏បានជូនដំណឹងនេះមកមន្រ្តីអាកាសចរណ៍កម្ពុជាយើងផងដែរ ហើយវៀតណាមជាអ្នកទទួលខុសត្រូវទាំងមូលសម្រាប់ករណីយន្តហោះមួយគ្រឿងនេះ! ទីបំផុតបាន ! Flightradar24 នៅម៉ោង៧៖១០នាទី យន្តហោះនេះ បានចុះចតនៅព្រលានយន្តហោះPHU QUOCដោយសុវត្ថិភាព ហើយមិនមែនអ្វី ដែលជាការចំងល់ផ្សេងពីការពន្យល់ចំពោះបច្ចេកទេសនោះឡើយ ៖
ដោយ : សិលា