ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ខាតបង់ទឹកប្រាក់ចំនួន 100 លានដុល្លារក្នុងគ្រោះអគ្គិភ័យឆេះយន្តហោះ

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បានប៉ាន់ប្រមាណថា ភ្លើងឆេះយន្តហោះដែលបណ្តាលមកពីការប៉ះទង្គិចគ្នាជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្របានធ្វើឱ្យពួកគេខាតបង់ប្រាក់ចំនួន 15 ពាន់លានយ៉េន (104.8 លានដុល្លារ) ។

យោងតាម Reuters ក្រុមហ៊ុន Japan Airlines កំពុងវាយតម្លៃផលប៉ះពាល់នៃឧប្បត្តិហេតុនេះទៅលើប្រាក់ចំណេញសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី 31 ខែមីនា។ ក្រុមហ៊ុនអាកាសចរណ៍ប៉ាន់ប្រមាណថា ភ្លើងឆេះយន្តហោះដែលបណ្តាលមកពីការប៉ះទង្គិចជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុនបានធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ ១៥ ពាន់លានយ៉េន (១០៤,៨ លានដុល្លារ)។
នៅពេលមានគ្រោះថ្នាក់ភាគហ៊ុនរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះ 2.4% ប៉ុន្តែបានកើនឡើង 0.5% នៅក្នុងវគ្គជួញដូរនៅថ្ងៃទី 4 ខែមករា។
កន្លងមក ប្រភពពី Reuters បានបង្ហើបថា ក្រុមហ៊ុនធានារ៉ាប់រងដ៏ធំរបស់អាមេរិក American International Group (AIG) នឹងទទួលខុសត្រូវលើការសងការខូចខាតក្នុងហេតុការណ៍ឆេះយន្តហោះនៅអាកាសយានដ្ឋាន Haneda។
AIG នឹងបង់ប្រាក់ចំនួន 130 លានដុល្លារអាមេរិក ក្រោមកិច្ចសន្យាធានារ៉ាប់រងហានិភ័យទាំងអស់ដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនអាកាសចរណ៍ជប៉ុន។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនផ្តល់សំណងជាចម្បងសម្រាប់ការខូចខាតតួយន្តហោះ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print