ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃត្រង់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យុវជនមួយក្រុមក្លាយជាជនរងគ្រោះ និងមួយក្រុមទៀតក្លាយជាជនសង័្យយ ព្រោះតែរឿងផឹកស៊ីស្រវឹងស្រែកឡូឡាខ្លាំងៗពេក រហូតឈានដល់ការប្រើអំពើហិង្សា។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមយោបល់ ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្រប សម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាល ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំបិ-តកា-ប់)លើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃសុក្រ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៦ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពដដែលបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននិងការស្នើសុំសហការជាពីសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ដែលមានលោកឧត្តមសេនីយ៍ទោ ស ថេង ជាស្នងការ ក្នុងនោះមានសមត្ថកិច្ចនគរបាលស្រុកបាកាន ជាទីកន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនឈ្មោះព្រិន ស៊ត ហៅប្រុស អាយុ២៨ឆ្នាំរស់នៅភូមិត្រាង ឃុំមេទឹកស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងពេលដែលជនសង័្សយរូបនេះ មកសំងំលាក់ខ្លួនក្នុងមូលដ្ឋាននេះ បន្ទាប់ពីធ្វើសកម្មភាពនៅខេត្តពោធិ៍សាត់រួចមកដោយបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកថ្មគោលជាបឋម ក្នុងនោះបានដកហូតម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា វីវីអេ ពណ៌ខ្មៅស៊េរីឆ្នាំ 2021គ្មានស្លាកលេខដែលជារបស់ជនសង័្សយខាងលើ។
សូមជម្រាបជូនថា មូលហេតុនៃការឃាត់ខ្លួននេះ គឺតាមព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានឱ្យ ដឹងថា កាលពីថ្ងៃទី ០២ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែ មករាឆ្នាំ២០២៤មានករណីហិ-ង្សាដោយចេតនាមួយបានកើតឡើងនៅចំណុចបណ្តោយផ្លូវជាតិលេខ០៥ចន្លោះគីឡូម៉ែត្រលេខ២០៦/២០៧ ស្ថិតនៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ ដែលករណីនេះបង្កឡើងដោយក្រុមជនសង័្សយមួយមានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង ម៉ូតូធុនអ៊ិចសង់ទ័រ រឺ ធុនវីន័រ ០១គ្រឿង និង០១គឿងទៀតធុនទ្រីមសង់បានធ្វើសកម្មភាពកា-ប់ពីក្រោយទៅលើជនរងគ្រោះ ដែលកំពង់ជិះម៉ូតូធន់C125ពណ៌ខ្មៅសេរីឆ្នាំ២០១៥បើកបរដោយឈ្មោះ ជា គុណជី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិចំការអូរ ឃុំអូរតាប៉ោង(ពុំមានរបួស)និងអ្នករួមដំណើរជិះពីក្រោយឈ្មោះ រាល់ ចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង(ចំកញ្ចឹងករបួសស្រាល) និងម៉ូតូ០១គ្រឿងទៀតធន់C125ពណ៌ខ្មៅសេរីឆ្នាំ២០១៤ បើករបរដោយឈ្មោះសូត្រ ប៊ុនថា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង (ពុំមានរបួស)និងអ្នករួមដំណើរជិះពីក្រោយឈ្មោះ រួម រិទ្ធ ហៅឡើងភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា(ចំត្រចៀកខាងឆ្វេងរបួសធ្ងន់)។
ចំពោះមូលហេតុដែលឈានដល់ករណីហិ-ង្សាបែបនេះ តាមប្រភពព័ត៌មានថា នៅមុខពេលកើតហេតុ យុវជនទាំងពីរ ក្រុមកំពុងផឹកស៊ីនៅទីកន្លែងមួយ ដែលមានកន្លែងអង្គុយ(រោងអង្គុយ)ជិតគ្នា ហើយខាងក្រុមជនរងគ្រោះនេះនិយាយសម្លេងឡូឡាខ្លាំងៗពេក នាំរំខានដល់អ្នកអង្គុយផឹកស៊ីនៅ(រោងអង្គុយ)ក្បែរគ្នា ហើយបាន ប្រាប់ទៅខាងក្រុមឡូឡានោះថាកុំឱ្យឡូឡាពេកនាំរំខានគេតែមិនស្តាប់ហើយនៅបន្តសម្លេងឡូឡាខ្លាំងៗ ដដែល ទើបក្រុមបង្កនេះ និយាយថា មើលកា-ប់អានេះមួយមើល ហើយជិះម៉ូតូទៅយកកាំ-បិ-ត រួចត្រឡប់មកវិញ ឃេីញក្រុម ជនរងគ្រោះជិះម៉ូតូចេញពីទីនោះ ក៏ក្រុមជនបង្កតាមកា-ប់ បណ្តាលឱ្យរងរបួសបែបនេះតែម្តង។
បន្ទាប់ពីធ្វើសកម្មភាពរួចមកក្រុមជនសង័្សយមួយចំនួនត្រូវសមត្ថកិច្ចនគរបាលខេត្តពោធិ័សាត់បង្ក្រាបបានហើយជនសង័្សយខាងលើ បានជិះម៉ូតូគេចខ្លួនមកសំងំនៅស្រុកថ្មគោល ខេត្តបាត់ដំបង ប៉ុន្តែត្រូវសមត្ថកិច្ចសហការ ស្រាវ ជ្រាវនិងចាប់ខ្លួនបាន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានរៀបចំធ្វើការប្រគល់ជនសង័្សយខាងលើ និងវត្ថុតាងជូនទៅសមត្ថ កិច្ចនគរបាលខេត្តពោធិ៍សាត់ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕អរុណរះ