ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទប្រជាពលរដ្ឋមួយខ្នងបណ្តាលឱ្យរងការខូចខាតនិងបង្កការភ្ញាក់ផ្អេីលដល់បងប្អនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចនិងក្រុមរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ម្ចាស់ផ្ទះឈ្មោះ សយ សុខណា ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅផ្ទះកើតហេតុ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់នៅខាងក្រៅបន្ទប់ស្រាប់តែឃេីញមានផ្សែងហុយចេញពីក្នុងបន្ទប់ដេក ពេលនេះក៏នាំគ្នាចូលទៅមេីលក៏ឃេីញមានអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅ ទេីបឆោឡោឡេីងផ្អេីលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងដងទឹកមកពន្លត់ ។ និងអ្នកខ្លះរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចរួមទាំងក្រុមមន្ត្រីបង្ការនិងពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកងសង្គ្រោះនិងរុករក៧១១ កងពលតូចលេខ៧០ បានចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ភ្លាមៗ តែមិនបានប្រេីប្រាស់ទឹកនោះទេ ដោយសារតែពលរដ្ឋជួលពន្លត់ទាន់ពេលវេលា។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនោះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយខូចខាតទ្រព្យសម្បត្តិមួយចំនួន៕ដោយ៖សុខាសែនជ័យ