សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “រាជរដ្ឋាភិបាលបានចំណាយថវិការជិត៥លានដុល្លាហើយក្នុងរយះពេល៣ខែមកនេះ ដើម្បីជួយឧបត្ថមគាំពារដល់ស្រ្តីមានផ្ទៃពោះ”

ចែករំលែក៖

ខេត្តកោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “រាជរដ្ឋាភិបាលបានចំណាយថវិការជិត៥លានដុល្លាហើយក្នុងរយះពេល៣ខែមកនេះ ដើម្បីជួយឧបត្ថមគាំពារដល់ស្រ្តីមានផ្ទៃពោះ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងណែនាំឱ្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវះ បន្តការខិត្តយកចិត្តទុកដាក់ដល់ស្រ្តី កម្មការិនីមានផ្ទៃពោះ ដើម្បីទារកកើតមកមានសុខភាពល្អ ទទួលបានការយកចិត្តទុកដាក់“។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤នេះ។ សូមជំរាបថា ៖ ចំពោះបងប្អូនកម្មករនិយោជិតជាស្រ្តីបានទទួលការយកចិត្តទុកដាក់ និងគាំពារតាមរយៈប្រព័ន្ធគាំពារសង្គម គឺកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម ២ឆ្នាំ ក្នុងនោះមុនពេលសម្រាល ឧបត្ថម្ភចំនួន ៤លើក ក្រោយពេលសម្រាលឧបត្ថម្ភ ចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល, ហើយនៅ ពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៨០ម៉ឺនរៀល។ ជាសរុបរាជរដ្ឋាភិបាលជួយ ឧបត្ថម្ភសាច់ប្រាក់ចំនួន ១លាន ៩សែន ២ម៉ឺនរៀល ដល់បងប្អូនកម្មការិនី តាំងពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ។ ដោយឡែក សម្រាប់អ្នកមានកូនភ្លោះ ២នាក់ គឺទទួលបានប្រាក់បន្ថែម ចំនួន ៤០ម៉ឺនរៀល និងភ្លោះ ៣នាក់ ទទួលបានប្រាក់បន្ថែមចំនួន ៨០ម៉ឺនរៀល។ លើសពីនេះ បងប្អូនដែលមានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពី សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។ បច្ចុប្បន្ន បងប្អូនកម្មការិនី ដែលឈប់សម្រាកលំហែមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ ឈ្នួលរហូតដល់ ១២០% ក្នុងនោះ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស ដែលពីមុនបងប្អូនទទួលបានតែ ៥០% ពីនិយោជកប៉ុណ្ណោះ។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង។
ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង ១២០ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ចំណាយថវិកាសាងសង់ជាង ១,៣ លានដុល្លារអាមេរិក។ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print