សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលជប៉ុនដែលជួយមើលថែទាំកែវភ្នែកសម្តេចជាង ៣៤ឆ្នាំមកនេះ

ចែករំលែក៖

ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គម បានឲ្យដឹងនៅព្រឹកថ្ងៃទី៩មករា ឆ្នាំ២០២៤នេះថា ៖ សម្តេចកំពុងធ្វើដំណើរទៅទីក្រុតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលសម្តេចបានប្រើប្រាស់អស់រយៈពេល ៣៤ឆ្នាំមកហើយ(1990.2024)។

៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុនខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។

កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន ៥គ្រាប់ លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន ៥គ្រាប់ទៀតដែលអាចប្រើបានរយៈពេល ១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។

...

នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាមដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ សូមអរគុណរដ្ឋាភិបាលជប៉ុននិងគ្រូពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែក
ខ្ញុំរយៈពេល ៣៤ឆ្នាំកន្លងមក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print