បុរសម្នាក់ទៅស៊ីឈ្នួលច្រូតស្រូវសង្ស័យប្រកាច់ ដួលផ្កាប់មុខនឹងទឹកត្រពាំងស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ប្រជាពលរដ្ឋអ្នកច្រូតស្រូវបានប្រទះឃើញសពបុរសម្នាក់វ័យ៣៣ឆ្នាំដួលផ្កាប់មុខនៅនឹងទឹកត្រពាំងស្លាប់ នៅចំណុចវាលមាត់ព្រៃ ផ្លូវ​លំឆ្ពោះទៅឃុំចង្ហារ ស្ថិតនៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។
សពត្រូវបានស្គាល់ឈ្មោះ ហួត ជឺ  អាយុ៣៣ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
យោងតាមស្ត្រីជាប្រពន្ធរបស់សពមានឈ្មោះ ឈឿន សាវេន អាយុ៣៦ឆ្នាំ បានអោយដឹងថាៈមុនប្តីរបស់គាត់ស្លាប់គឺគាត់បានស៊ីឈ្នួលច្រូតស្រូវក្នុងត្រពាំងខាងលិចភ្នំកងវ៉ាក្នុងចំណោមគ្នា៧នាក់មានប្រុស.ស្រី បានទៅច្រូតរហូតដល់ម៉ោងហូបបាយហើយបានអោយជនរងគ្រោះដាក់ថង់អូសកណ្តាប់ស្រូវនៅម្ខាងមាត់ត្រពាំង ហើយអ្នកដទៃទៀតបាននាំគ្នាច្រូតស្រូវខាងជើងដោយបាត់មិនឃើញមកអូសកណ្តាប់ដែលច្រូតរួច ក៏ទៅរកស្រាប់តែឃើញជនរងគ្រោះដួលផ្កាប់មុខនឹងទឹក ដែលមានចម្រៅជាងកន្លៈម៉ែត្រ។
ជាមួយគ្នាក្នុងហេតុការណ៍នោះបងប្រុសរបស់ជនរងគ្រោះបានប្រាប់ថាៈ ក្រោយឃើញប្អូនដួលផ្កាប់មុខនឹងទឹកបាននាំគ្នាសែងឡើងគោកដើម្បីជួយសង្គ្រោះដែរតែជាអុសលប្អូនរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយរងចាំតែ    មន្ត្រី និងកម្លាំងជំនាញចុះមកពិនិត្យនិងធ្វើកោសលវិច្ឆ័យហើយទើបបានយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។
ស្ត្រីឈ្មោះ ឈឿន សាវេន បានបញ្ជាក់ថាៈប្តីគាត់មុនស្លាប់ធ្លាប់មានជម្ងឺប្រចាំកាយគឺធ្លាប់ប្រកាច់២ទៅ៣ដង មកហើយដែលចាស់ៗក្នុងភូមិថាជម្ងឺស្កន់ជ្រូកហើយគាត់គ្មានផ្ទះសំបែង រស់នៅកូនខ្ទមដែលឪពុកអោយដីធ្វើរស់នៅគ្មានភ្លើងប្រើប្រាស់គឺប្រើចង្កៀងដុតប្រេងកាត ប្តីបានស៊ីឈ្នួលលីស៊ីម៉ុតិ៍តាមកន្លែងលក់គ្រឿងសំណង់ពេលទំនេរស៊ីឈ្នួលច្រូតស្រូវ១ថ្ងៃ៣ម៉ឺនរៀលពេលនេះប្តីគាត់បានស្លាប់ចោលទៀត ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print