អាជ្ញាធរខណ្ឌច្បារអំពៅអំពាវនាវសាជាថ្មីដល់អ្នកលក់ដូរនៅផ្សារព្រែកឯងកុំយកផ្លូវធ្វើអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងរៀបចំសណ្តាប់ធ្នាប់ឲ្យបានប្រសើរឡើងនោះ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នេះ លោករស់ សុភ័ក្រ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សដល់ដល់ផ្សារព្រែកឯងដែលត្រូវបានអ្នកលក់ដូរយកចិញ្ចើមផ្លូវជាតិលេខ១ ធ្វើអាជីវកម្មដោយមិនគិតពីបញ្ហាសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈនោះឡើយ ។

...

ផ្តើមចេញពីការរំលោភយកចិញ្ចើមផ្លូវជាតិដាក់សម្ភារលក់ដូរមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ដែលទង្វើបែបនេះមិនមែនទើបនិងកើតឡើងនោះទេ បានធ្វើឲ្យគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំកម្លាំងចុះមកណែនាំនិងរៀបចំសណ្តាប់ធ្នាប់ ក្នុងគោលបំណងការពារសុវត្ថិភាពដល់អ្នកលក់ដូរ,អ្នកដំណើរ,ជាពិសេសផ្លូវជាតិលេខ១នេះជាផ្លូវអាស៊ានដែលទេសចរណ៍អន្តរជាតិធ្វើដំណើរតាមផ្លូវនេះរៀងរាល់ថ្ងៃ ។

លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា កន្លងមកគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការណែនាំនិងកំណត់ព្រំចិញ្ចើមផ្លូវសម្រាប់អឲ្យពួកគាត់ដាក់លក់សម្ភារដើម្បីទ្រទ្រង់ជីវភាព ប៉ុន្តែការណែនាំកន្លងមកពួកគាត់អនុវត្តបានតែមួយភ្លែតៗប៉ុណ្ណោះ ពេលកម្លាំងសន្តិសុខដកចេញមកវិញនាំគ្នាយកទំនិញមកដាក់លក់ដដែល ធ្វើឲ្យមហាជនរិះគន់មកលើអាជ្ញាធរ ។ សម្រាប់អាជ្ញាធរមិនចង់ធ្វើអ្វីប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ តែបញ្ហាសណ្តាប់សាធារណៈនៅចំណុចផ្សារព្រែកឯងនេះ ជារឿងដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់…. ដើម្បីការពារសុត្ថិភាពរបស់ពួកគាត់….ផ្ទុយទៅវិញពេលអាជ្ញាធរចុះទៅរៀបចំបែជាអ្នកលក់ដូរលើចិញ្ចើមផ្លូវខឹងសម្បារទៅវិញ..! ។

លោកអភិបាលរងខណ្ឌបានបន្តថា ចាប់ពីពេលនេះតទៅអាជ្ញាធរនិងចាត់វិធានការហ្មត់ចត់ដោយកំណត់ព្រំត្រឹមមាត់លូនៅចិញ្ចើមផ្លូវ ហាមមិនឲ្យយកផ្លូវជាតិដាក់តាំងលក់របស់របរតទៅទៀត បើមិនស្តាប់តាមការណែនាំ អាជ្ញាធរនិងចាប់យកសម្ភារទាំងនោះ…អ្វីដែលអាជ្ញាធរចង់បាន សូមឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរំលោភយកផ្លូវជាតិដាក់តាំងលក់សម្ភារតទៅទៀត ត្រូវគិតពីសុវត្ថិភាពជាចម្បង ប្រសិនបើកើតមានគ្រោះថ្នាក់ជាយថាហេតុ អ្នកដែលទទួលរងនូវការឈឺចាប់គឺក្រុមគ្រួសារ…ចំណែកអាជ្ញាធរក៏ទទួល រងនូវការរិះគន់ផងដែរ…..ដូច្នេះសូមអ្នកដែលយកគន្លងផ្លូវជាតិដាក់ទំនិញលក់ដូរត្រូវចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ៕

d3c7289a-6f1e-4281-b39b-c1f328cae7ca

54e71e5b-55fa-4f71-b2a9-6374171b0482

3277a13f-bf0d-4012-aff0-19ec66e1e1e1

8c3f8145-e00c-437f-aad3-905717926b21

233d5295-abda-4781-8612-6e49aa0cb89a

71bbfa04-a3ac-48fc-be97-6c87eb9e6906

39b28dd9-1eac-48a1-82c9-bd1786af30ea

ដោយ៖ ណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print