ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- មនុស្សរាប់ម៉ឺននាក់ចូលរួមក្នុងមីទ្ទីងខួបលើកទី៤៥ជ័យជំនះលើរបបប្រល័យពូជសាសន៍ = បែរជាវិទ្យុប្រតិកិរិយាផ្សាយថាមានមនុស្សចូលរួមតិចតួចទៅវិញ?
២- សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំជាកត្តាជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា = ក្នុងការផ្ទេរអំណាចឲ្យយុវជនជំនាន់ក្រោយបន្តវេនកាន់អំណាចកុំសង្ឃឹមថាគណបក្សប្រជាជនបែកបាក់ផ្ទៃក្នុងឲ្យសោះ? ការបំបែកគណបក្សប្រជាជនកម្ពុជា ក្រុមប្រឆាំងព្យាយាមធ្វើរាប់ឆ្នាំមកហើយ។
៣- ការមើលឃើញថារាជរដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ = គឺជាពួកអ្នកនយោបាយប្រឆាំងជ្រុលនិយមដែលចង់បំផ្លាញជាតិកម្ពុជា?
៤- បក្សសាងគ្រោះជាតិមិនមែនជាបក្សពិសិដ្ឋទេ = តែប្រព្រឹត្តល្មើសច្បាប់ពិតជាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់? មិនអាចនៅពីលើច្បាប់បានទេ?
៥- កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រខុសពីបណ្តាប្រទេសជិតខាង = ដោយសារកម្ពុជាឆ្លងកាត់របបប្រល័យពូជសាសន៍ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធខូចខាតខ្ទេចខ្ទីរ ធ្វើឲ្យអន់ថយជាងបណ្តាប្រទេសជិតខាងឆ្ងាយណាស់ ការកសាងនិងអភិវឌ្ឍន៍ក៏យឺតជាងគេដែរ។
៦- ការកាន់អំណាចត្រឹម ៤-៥ ខែមិនអាចដោះស្រាយបញ្ហាបានគ្រប់ផ្នែកបានទេ = បញ្ហាសំខាន់គឺមានជំហ៊ានរីកចម្រើនទៅមុខ?
៧- រឿងចោលសម្រាមជាការភ្ញាក់រលឹកជួយសំអាតដោយខ្លួនមនុស្សម្នាក់ៗ = មិនចាំបាច់ផ្សាយតាមផ្លាកសញ្ញាអប់រំអីទេ?
៨- សម្តេច ហ៊ុន ម៉ាណែត មានការសម្រេចពីគណបក្សប្រជាជនកម្ពុជា = មានការយិតយោងពីលក្ខណៈសម្បត្តិផ្ទាល់ខ្លួនដែលមានសមត្ថភាពនិងមានការសម្រេចពីគណបក្សប្រជាជនកម្ពុជាស្របតាមលក្ខន្តិកៈនិងបទបញ្ជារផ្ទៃក្នុងគណបក្ស។
៩- ក្រោយថ្ងៃ៧មករា៧៩មកនៅមានមនុស្សស្លាប់ = ដោយសារចាស់ជរា ជម្ងឺ គ្រោះថ្នាក់ចរាចរណ៍ ដោយសារអំពើហឹង្សាបុគ្គលមួយចំនួន?
១០- ដើម្បីបានរួចរស់ពីរបបប្រល័យពូជសាសន៍ទាន់ពេលវេលា = មានតែពឹងកម្លាំងខ្លួនឯង ពឹងកម្លាំងកងទ័ពវៀតណាម ទើបផ្តួលរំលំរបបប៉ុលពតបានទាន់ពេលវេលា បើរង់ចាំពឹងពួកខាងលិចមិនអាចទាន់ពេលវេលាទេ? ៕