មូលហេតុដែលកូរ៉េអនុម័តច្បាប់ហាមឃាត់ការផលិត និងលក់សាច់ឆ្កែ

ចែករំលែក៖

រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមឃាត់ការផលិតនិងលក់សាច់ឆ្កែ ដើម្បីបញ្ចប់ការអនុវត្តដ៏ចម្រូងចម្រាសជាច្រើនសតវត្សមកហើយនៅក្នុងប្រទេសនេះ។

មនុស្សជាច្រើនមិនបរិភោគសាច់ឆ្កែដោយសារតែការសម្លាប់នេះមិនមានមនុស្សធម៌។ សាច់ឆ្កែត្រូវបានគេបរិភោគម្តងព្រោះវាត្រូវបានគេជឿថាមានលក្ខណសម្បត្តិដែលបង្កើនការស៊ូទ្រាំនិងកាត់បន្ថយភាពអស់កម្លាំងក្នុងរដូវក្តៅ។
ទោះជាយ៉ាងណាក៏ដោយ ម្ហូបនេះមិនសូវមានប្រជាប្រិយភាពប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្រជាជនកូរ៉េកាន់តែច្រើនចាត់ទុកសត្វឆ្កែជាសត្វចិញ្ចឹម និងការប្រឆាំងទៅនឹងវិធីសម្លាប់សត្វឆ្កែបានកើនឡើង។
នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងខែវិច្ឆិកា ឆ្នាំ 2023 អ្នកបង្កាត់ពូជ និងឈ្មួញបានគំរាមដោះលែងសត្វឆ្កែចំនួន 2 លានក្បាលនៅជិតការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងការហាមប្រាម។
ទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើយុទ្ធនាការបានចាត់ទុកឧស្សាហកម្មនេះថាជាអំពើឃោរឃៅជាយូរមកហើយ ដោយសត្វឆ្កែត្រូវបានឆក់ឬព្យួរកនៅពេលសម្លាប់សម្រាប់សាច់របស់ពួកគេ។
បច្ចុប្បន្ននេះ ច្បាប់ហាមឃាត់ការលក់សាច់ឆ្កែត្រូវបានសភាជាតិកូរ៉េអនុម័តដោយសំឡេងគាំទ្រចំនួន 208 និងអនុបវាទចំនួន 2។ យោងតាមបទប្បញ្ញត្តិ ការបង្កាត់ពូជ ការសម្លាប់ ការចែកចាយ និងការលក់សត្វឆ្កែសម្រាប់គោលបំណងម្ហូបអាហារនឹងត្រូវហាមឃាត់ចាប់ពីឆ្នាំ 2027 តទៅ។
ការបំពានលើច្បាប់នេះដែលបានអនុម័តអាចមានន័យថាជាប់ពន្ធនាគារអតិបរមា 3 ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ 30 លានវ៉ុន (22,800 ដុល្លារ) ប្រសិនបើត្រូវបានផ្តន្ទាទោស។ ច្បាប់នេះមិនចែងពីការដាក់ទណ្ឌកម្មណាមួយសម្រាប់ការបរិភោគសាច់ឆ្កែទេ។
ទោះបីជាច្បាប់នេះចែងពីការឧបត្ថម្ភធនសម្រាប់អ្នកលក់សាច់ឆ្កែ ឬអាជីវកម្មដែលពាក់ព័ន្ធក្នុងការបិទនិងផ្លាស់ប្តូរការងារក៏ដោយ ក៏ពួកគេនៅតែជំទាស់នឹងច្បាប់នេះដែរ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងកសិកម្មកូរ៉េក្នុងខែកុម្ភៈ ឆ្នាំ 2022 ប្រទេសកូរ៉េមានកន្លែងសត្តឃាតសាច់ឆ្កែប្រហែល 30 កន្លែង អ្នកចែកចាយចំនួន 210 និងភោជនីយដ្ឋានចំនួន 1,600 នៅទូទាំងប្រទេស៕ ដោយធីរីណា

...

រូប​ថត​: kyodo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print