ខេត្តកំពង់ចាម : កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានលើកយករបៀបវារ:សំខាន់ ចំនួន៥ រួមមាន:
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ៥៥អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១២ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
៣.ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រៀងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែធ្នូឆ្នាំ ២០២៣ និងទិសដៅការងារប្រចាំខែមករា ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤.ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍សកម្មភាពរយៈពេល ៣ខែ (មករា-គុម្ភៈ-មីនា ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្ត។
៥.បញ្ហាផ្សេងៗ :
- ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:
- ការងារបង្កបង្កេីនផលស្រូវរដូវប្រាំង និងវិធានការដោះស្រាយកង្វះខាតទឹក
- ការប្រមូលចំណូលសារពេីពន្ធ
- ការងារដោះស្រាយផលប៉ះពាល់គម្រោងលេីកកំរិតផ្លូវជាតិលេខ៧ ជា៤គន្លង ៕